USA and Russia

ប្រធានចារកម្មអាមេរិកថា ពួកគេមានភស្តុតាងរឹងមាំករណីរុស្ស៊ីរំខានដល់ការបោះឆ្នោត​
By: neang kannitha | On: January 6th, 2017

ប្រធានចារកម្មអាមេរិក​ថ្លែងបញ្ជាក់ជំហរនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ពួកគេមានភស្តុតាងច្រើនដែលបញ្ជាក់ថា រុស្ស៊ីបានរៀបចំក្រុមការងារចូលលុកលុយប្រព័ន្ធបច្ចេកវិទ្យាលើការបោះឆ្នោតរបស់អាមេរិកកាលពីចុងឆ្នាំ​២០១៦កន្លងទៅនេះ។​ ប្រធានចារកម្មជាតិរបស់អាមេរិកលោក​ James Clapper ថ្លែងថា នៅថ្ងៃមួយ មុនពេលបោះឆ្នោតចារកម្ម៤នាក់បានលើកឡើងពីការជ្រៀតជ្រែករបស់រុស្ស៊ីលើដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៦។​ លោកថ្លែងប្រាប់ព្រឹទ្ធសភាថា ភស្តុតាងដែលពួកគេរកឃើញបន្ថែមទៀតនោះ គឺមានទំនុកចិត្តខ្ពស់ថា វាត្រឹមត្រូវ។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន ​AFP។​ កលោក​ James Clapper ថ្លែងប្រាប់គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធថា រុស្ស៊ីធ្លាប់មានប្រវត្តិតាំងពីយូរណាស់មកហើយក្នុងជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតប្រទេសដទៃ […]

មុននឹងចាកចេញពីតំណែង Obama ធ្វើឲ្យរុស្ស៊ីឈឺចាប់សិន
By: neang kannitha | On: January 6th, 2017

កាលពីម្សិលមិញនេះប្រធានាធិបតីរបស់សហរដ្ឋអាមេរិកគឺលោក Barack Obama បានធ្វើការសម្រេចចិត្តបញ្ចប់រាល់កិច្ចសហប្រតិបត្តិការទាំងអស់ជាមួយនឹងប្រទេសរុស្ស៊ី។ នៅក្នុងសេចក្តីប្រកាសនោះអ្នកនាំពាក្យសេតវិមានរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ផងដែរថា សូម្បីតែកិច្ចសហប្រតិបត្តិការកម្ចាត់ក្រុមភេរវករ Daesh រវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីក៏ត្រូវបានបញ្ចប់ផងដែរ។ គួររំឭកថាកាលពីពេលថ្មីៗនេះរដ្ឋបាលរបស់លោក Obama បានសម្រេចធ្វើការបណ្តេញអគ្គរដ្ឋទូតរុស្ស៊ីចំនួន​ 35 នាក់ឲ្យត្រលប់ទៅកាន់ប្រទេសរុស្ស៊ីវិញ៕

បន្ទាប់ពីខកចិត្តជាមួយសហរដ្ឋអាមេរិក ហ្វីលីពីននឹងបង្កើនចំណងមិត្តភាពជាមួយរុស្ស៊ី
By: neang kannitha | On: January 6th, 2017

បន្ទាប់ពីជួបរឿងរកាំរកូសជាមួយសហរដ្ឋអាមេរិកមួយរយៈកន្លងមកនេះ លោកប្រធានាធិបតីនៃប្រទេសហ្វីលីពីនបានថ្លែងនៅក្នុងទូរទស្សន៍ជាតិរបស់ប្រទេសហ្វីលីពីនថា៖ “ ចំណងមិត្តភាពរបស់ប្រទេសហ្វីលីពីន និងប្រទេសរុស្ស៊ីនឹងមានភាពកាន់តែជិតស្និត បន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់នាវាចម្បាំងរុស្ស៊ីបង្ហាញវត្តមាននៅក្នុងប្រទេសហ្វីលីពីន”។ កាលពីម្សិលមិញអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Ernesto Abella ក៏បាននិយាយាផងដែរថា “ប្រទេសរុស្ស៊ី នឹងក្លាយទៅជាដៃគូរអន្តរជាតិដ៏សំខាន់មួយសម្រាប់ប្រទេសហ្វីលីពីន ហើយជាពិសេសពួកគេនឹងផ្តល់នូវអ្វីដែលប្រទេសហ្វីលីពីនកំពុងតែត្រូវការ”។ គួរបញ្ជាក់ផងដែរថាការបង្វែរមកសហការជាមួយប្រទេសរុស្ស៊ី គឺបានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកដែលធ្លាប់ជាសម្ព័ន្ធមិត្តយ៉ាងជិតស្និតរបស់ហ្វីលីពីន បានធ្វើការបដិសេធមិនព្រមលក់អាវុធរបស់ខ្លួនមកឲ្យប្រទេសហ្វីលីពីន៕

លោកObama ព្រមានរុស្ស៊ីថា “កុំឲ្យរកឃើញថារុស្ស៊ីជាប់ទាក់ទងនឹងការបោះឆ្នោតសហរដ្ឋអាមេរិកឲ្យសោះ”
By: neang kannitha | On: December 20th, 2016

តាមរយៈសារព័ត៌មានជាតិរបស់ប្រទេសរុស្ស៊ីបានដកស្រង់សម្តីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama ដែលបានថ្លែងនូវការព្រមានរបស់ខ្លួនចំៗទៅកាន់ប្រទេសរុស្ស៊ីថា “ កុំឲ្យរកឃើញថាប្រទេសរុស្ស៊ីជាប់ទាក់ទងនៅក្នុងការបោះឆ្នោតកន្លងមកឲ្យសោះ បើមិនដូចច្នេះទេការប៉ះទង្គិចពិតជាកើតមានឡើង”។ តាមរយៈប្រភពដដែលបានបន្តថាការថ្លែងរបស់លោកប្រធានាធិបតី Obama ដូចនេះបន្ទាប់ពីមានការបង្ហើបពីភាពមិនប្រក្រតីសម្រាប់ការបោះឆ្នោតនៅក្នុងរដ្ឋធំៗមួយចំនួនរបស់សហរដ្ឋអាមេរិកដែលត្រូវបានគេសង្ស័យថាមានការចូលលុកលុយពីសំណាក់ប្រទេសរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយប្រទេសរុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់នេះ ហើយប្រទេសរុស្ស៊ីបានហៅបញ្ហានេះថាគឺជាបញ្ហាក្នុងផ្ទះរបស់សហរដ្ឋអាមេរិក៕

Obama និយាយថា “ស្តាយក្រោយ”
By: neang kannitha | On: December 17th, 2016

នៅសន្និសិតកាសែតកាលពីម្សិលមិញនេះលោកប្រធានាធិបតីដែលនឹងត្រូវផ្ទេរតំណែង Barack Obama បាននិយាយថា៖ “ លោកពិតជាស្តាយក្រោយខ្លាំងណាស់ដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីមានភាពល្អក់កករនៅក្នុងពេលដែលលោកធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក”។ គួរបញ្ជាក់ថាលោក Obama បានថ្លែងយ៉ាងដូចច្នេះស្របពេលដែលរូបលោកបានទទួលស្គាល់ថារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះគឺសហរដ្ឋអាមេរិកតែងតែមានការខ្វែងគំនិតជាមួយនឹងប្រទេសរុស្ស៊ី។ យ៉ាងណាមិញកាពីពេលថ្មីៗនេះលោក Obama​ក៏បានចោទប្រកាន់មកលើប្រទេសរុស្ស៊ីផងដែរ ជាប់ទាក់ទងនឹងការជ្រៀតជ្រែកក្នុងការបោះឆ្នោតក្នុងសហរដ្ឋអាមេរិក ក៏ប៉ុន្តែប្រទេសរុស្ស៊ីដែលដឹកនាំដោយលោក​ Putin បានច្រានចោលការចោទប្រកាន់ទាំងអស់នេះ៕

អូបាម៉ា ប្រកាសចាត់វិធានការលើរុស្ស៊ីករណីជ្រៀតជ្រែកកិច្ចការបោះឆ្នោតអាមេរិក​
By: neang kannitha | On: December 16th, 2016

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ថ្លែងថា នឹងចាត់វិធានការប្រឆាំងរុស្ស៊ី ករណីដែលប្រទេសនោះបានប្រើអ្នកជំនាញជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ការថ្លែងរបស់លោក អូបាម៉ា ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីមន្ត្រីរបស់អាមេរិក៣នាក់បាននិយាយថា លោក វ្លាឌីមឿ ពូទីន បានឲ្យភ្នាក់ងារសម្ងាត់របស់លោក ចូលលួចកែប្រែទិន្នន័យបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ ដែលធ្វើឲ្យបាត់សំឡេងគណបក្សប្រជាធិបតេយ្យ ហើយជួយដល់គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ Channel […]

Show Buttons
Hide Buttons