thialand

អាជ្ញាធរថៃចេញសញ្ញាព្រមានពីទឹកជំនន់ដែលកើតមាននៅក្នុងប្រទេស
By: neang kannitha | On: January 17th, 2017

កាលពីថ្ងៃច័ន្ទម្សិលមិញនេះអ្នកនាំពាក្យនាយករដ្ឋមន្រ្តីប្រទេសថៃបានបង្ហាញពីការព្រមានទៅកាន់ប្រជាជនទាំងអស់ដែលរស់នៅក្នុងតំបន់ភាគខាងត្បូងប្រទេស ឲ្យមានការប្រុងប្រយ័ត្នអំពីទឹកជំនន់ដែលអាចបង្ករឡើងដោយទឹកភ្លៀង។ លោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវទៅកាន់ប្រទេសជនដែលនៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃ និងក្រុមជួយសង្រ្គោះ ធ្វើយ៉ាងណាត្រៀមខ្លួនឲ្យរួចរាល់ ក្នុងករណីមានទឹកជំនន់កើតឡើង។ គួរបញ្ជាក់ថាបើគិតចាប់តាំងពីចូលឆ្នាំថ្មី 2017 មកគឺមានខេត្តចំនួន 12 នៅក្នុងប្រទេសថៃបានទទួលរងគ្រោះដោយសារតែទឹកជំនន់ ដោយទិន្នន័យបង្ហាញថា មានមនុស្ស 41 នាក់បានស្លាប់ និង 2 […]

យោធាថៃរៀបចំឲ្យកុមារកំសាន្តដោយការបាញ់កាំភ្លើង​
By: neang kannitha | On: January 16th, 2017

 យោធាថៃបើកឲ្យយោធានៅតាមបន្ទាយ រៀបចំឲ្យកុមារកំសាន្ត តាមរយៈបាញ់កាំភ្លើងទៅកាន់គោលដៅណាមួយ​ និង​លេងសព្វាវុធផ្សេងៗទៀត កាលពីថ្ងៃសៅរ៍នៅក្នុងពិធីទិវាកុមាររបស់ប្រទេសនេះ។​ ពួកយោធាបានរៀបចំបង្ហាញជាទ្រង់ទ្រាយធំអំពីសារៈសំខាន់​ នៃយោធាក្នុងវិស័យនយោបាយ​និង សាធារណៈក្នុងសង្គមថៃ។  នេះគឺជាការបង្ហាញឥទ្ធិពលរបស់យោធា ខណៈស្ថានភាពនយោបាយនៅមិនទាន់មានស្ថិរភាពចាប់តាំងពីការធ្វើរដ្ឋប្រហារលើកទី១៩ កាលពីឆ្នាំ២០១៤មក។​ នេះបើតាមគេហទំព័រ Time OF India World​។​ ពួកយោធាថៃបានបង្ហាញពីតួនាទីយោធាឲ្យមហាជនមើលជាលើកទី២ប្រចាំឆ្នាំ​កាលពីថ្ងៃសៅរ៍ ចំថ្ងៃទិវាកុមារប្រចាំប្រទេស។ នេះគឺជាព្រឹត្តិការណ៍មួយ រៀបចំនៅភាគខាងត្បូង  […]

ព្រះមហាក្សត្រថៃចង់ឲ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញ
By: neang kannitha | On: January 11th, 2017

កាលពីម្សិលមិញនេះលោកនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់ អូចា បានថ្លែងថាព្រះមហាក្សត្រនៃប្រទេសថៃទ្រង់មានបំណងចង់ឲ្យមានការរៀបចំរចនាសម្ព័ន្ធសារជាថ្មីឡើងវិញនៅក្នុងរបបរាជានិយមរបស់ទ្រង់។ លោកអូចាបានបញ្ជាក់ថាដំណើរនៃការរៀបចំនេះគឺអាចនឹងប្រព្រឹត្តិឡើងដោយចំណាយរយៈពេលប្រហែលជា 3 ខែ។ គួរបញ្ជាក់ថាព្រះមហាក្សត្រ មហា វិជ្ជរ៉ាលុងកន បានឡើងគ្រងរាជ្យកាលពីថ្ងៃទី 1 ខែធ្នូរកន្លងមកនេះ បន្ទាប់ពីអតីតប្រះមហាក្សត្រថៃព្រះបាទ ភូមិ វិបុល អាប់ឌុលយ៉ាដេត បានយាងចូលទីវង្គត ហើយជាពិសេសបន្ទាប់ពីឡើងគ្រងរាជ្យគឺអំណាចភាគច្រើនគឺត្រូវបានគ្របគ្រងដោយយោធា៕

ទឹកជំនន់នៅក្នុងភាគខាងត្បូងប្រទេសថៃបានធ្វើឲ្យមានមនុស្សស្លាប់
By: neang kannitha | On: December 5th, 2016

មនុស្សប្រមាណ 10 នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីមានទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃនេះបើយោងតាមសេចក្តីរាយការណ៍របស់ប៉ុស្តិ៍ទូរទស្សន៍លេខ 3 របស់ប្រទេសថៃ។ ទឹកជំនន់ដ៏កាចសាហាវនេះបានហូរចូលភូមិចំនួនជិត 2000 ហើយជាពិសេសទឹកជំនន់នេះមានកម្ពស់រហូតទៅដល់ 3 ម៉ែត្រឯណោះនៅតាមកន្លែងខ្លះដែលវាកើតចេញពីភ្លៀងធ្លាក់ឥតឈប់។ ក្រសួងមហាផ្ទៃរបស់ប្រទេសថៃកំពុងតែជួយសង្រ្គោះប្រជាជនមកទីតាំងដែលមានសុវត្ថិភាព ខណៈពេលដំណឹងចុងក្រោយពីការព្យាករណ៍អាកាសធាតុបានឲ្យដឹងថាខេត្តមួយចំនួននៅភាគខាងត្បូងដូចជាខេត្ត Nakhon Si Thammarat, Songkhla, Surat Thani, Chumphon, Krabi, […]

ការបោះឆ្នោតនៅក្នុងប្រទេសថៃអាចមានការពន្យាលពេល
By: neang kannitha | On: November 25th, 2016

អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីថៃលោករដ្ឋមន្រ្តី Prawit Wongsowan បានបង្ហាញថាការ បោះឆ្នោតជ្រើសរើសសភាថ្មីនៅក្នុងប្រទេសថៃដែលប្រព្រឹត្តិទៅនៅក្នុងឆ្នាំ 2017 ខាងមុខនេះ អាចនឹងត្រូវបានពន្យាពេល។ ស្របជាមួយគ្នានេះដែរដំណឹងដែលលេចឮក្នុងការពន្យាពេល បោះឆ្នោតជ្រើសរើសសភាថ្មីនេះគឺអាចមកពីបញ្ហាស្ថានភាពនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន។ទោះបីជាយ៉ាងណាក៏ដោយកាលពីម្សិលមិញលោក រដ្ឋមន្រ្តី Wissanu Krea-ngamក៏បាន លើកឡើងដូចគ្នាថាការបោះឆ្នោតេជ្រើសរើសសភាថ្មីអាចនឹងត្រូវបានពន្យាពេលពីព្រោះច្បាប់ទាំង 10 សម្រាប់រដ្ឋាភិបាលថ្មីគឺនៅមិនទាន់រួចរាល់ ហើយមិនទាន់សមស្របសម្រាប់ការ បោះឆ្នោត។ គួរបញ្ជាក់ផងដែរថាបន្ទាប់ពីរដ្ឋាភិបាលដែលបានដឹកនាំដោយលោកស្រី Yingluck […]

ប៉ូលីស​ជើង​ទឹក​ថៃ ចាប់​ទូក​នេសាទ​វៀតណាម​២​គ្រឿង​ និង​នាវិក​៩​នាក់
By: neang kannitha | On: November 25th, 2016

កាលពី ថ្ងៃ ព្រហស្បតិ៍ ប៉ូលីស ជើង ទឹក ថៃ បាន ចាប់ ទូក នេសាទ វៀតណាម ចំនួន ២ គ្រឿង ដែល បាន នេសាទ ខុសច្បាប់ នៅ […]

​ថៃ​ធ្វើសំណើ​ ដើម្បី​ឲ្យ​មានការ​ចាប់បញ្ជូន​ជនល្មើស​ប្រមាថ​ស្តេច មក​ប្រទេស​ថៃ​វិញ ពី​ប្រទេស​ឡាវ
By: neang kannitha | On: November 22nd, 2016

កាលពីថ្ងៃចន្ទ ឧបនាយករដ្ឋមន្ត្រីថៃ  លោក Prawit Wongsuwan បានសរសើរចំពោះការសម្រេចចិត្តរបស់ប្រទេសឡាវក្នុងការរារាំងក្រុមសកម្មជននៃក្រុមអ្នករិះគន់ប្រឆាំងរដ្ឋាភិបាល និងក្រុមជនល្មើសដែលប្រមាថស្តេចថៃ  បន្ទាប់ពីមានសំណើដោយរដ្ឋាភិបាលថៃមកនោះ  ប៉ុន្តែ លោក បាននិយាយថា ការចាប់ខ្លួនដើម្បីធ្វើបត្យាប័នពួកគេមកប្រទេសថៃវិញដើម្បីទទួលទោសកំហុសនោះ គឺនៅតែមិនមានភាពច្បាស់លាស់នៅឡើយទេ។ ឧបនាយករដ្ឋមន្ត្រីថៃរូបនេះ  បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា “ វាជាការសប្បាយចិត្តដែលដឹងថាប្រទេសជិតខាងរបស់យើង មានការសហការល្អសម្រាប់បញ្ហានេះ ដោយមិនអនុញ្ញាតឲ្យមនុស្សទាំងនេះបង្កើតបញ្ហាធ្ងន់ធ្ងរផ្សេងៗដល់យើង ”។ […]

រដ្ឋាភិបាលយោធា​ថៃ​បញ្ជូន​រដ្ឋធម្មនុញ្ញ​ទៅ​រាជ្យ​វាំង​ដើម្បី​ការយល់ព្រម​ដើម្បី​បើកផ្លូវ​សម្រាប់​ការបោះឆ្នោត​ឆ្នាំក្រោយ
By: neang kannitha | On: November 10th, 2016

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងដាក់ឲ្យពិនិត្យនិងសម្រេចរដ្ឋធម្មនុញ្ញសម្រាប់ការយល់ ព្រមពីរាជ្យវាំងនៅថ្ងៃអង្គារទី៨ខែវិច្ឆិកា ដែលជាការបោះជំហានមួយឆ្ពោះទៅរកការបើកផ្លូវសម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០១៧។ រដ្ឋាភិបាលយោធានេះ បាននិយាយថា រដ្ឋធម្មនុញ្ញនេះ គឺដើម្បីបញ្ចប់ការធ្វើរដ្ឋប្រហារដែលកើតឡើងម្តងហើយម្តងទៀតនេះ ប៉ុន្តែ ក្រុមអ្នករិះគន់ ដែលរួមទាំងក្រុមអ្នកនយោបាយមកពីគណបក្សធំៗ បានធ្វើការជំទាស់ប្រឆាំងរដ្ឋធម្មនុញ្ញនេះ ហើយថារដ្ឋធម្មនុញ្ញនេះនឹងជួយបន្តរក្សាឥទ្ធិពលយោធានៅក្នុងនយោបាយជាច្រើនឆ្នាំបន្ថែមទៀត។ ប្រទេសថៃ ត្រូវបានគ្រប់គ្រងនិងដឹកនាំដោយកងទ័ពចាប់តាំងពីរដ្ឋប្រហារខែឧសភាឆ្នាំ២០១៤មក។ […]

៣​នាក់​ត្រូវបាន​សម្លាប់​ ក្នុងការ​វាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម ​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ
By: neang kannitha | On: November 3rd, 2016

មនុស្ស យ៉ាងតិចណាស់ ចំនួន ៣ នាក់ ត្រូវបាន សម្លាប់ ក្នុងការ វាយប្រហារ ខ្លាំង ដោយ ឧទ្ទាម នៅ តំបន់ ភាគខាងត្បូង នៃ ប្រទេស ថៃ កាលពី ថ្ងៃ […]

Show Buttons
Hide Buttons