South China

ចិនបញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង
By: neang kannitha | On: January 11th, 2017

ប្រទេសបានបានធ្វើការបញ្ជូនយន្តហោះទម្លាក់គ្រាប់ធន់ធ្ងន់របស់ខ្លួនទៅកាន់តំបន់ដែនទឹកសមុទ្រចិនភាគខាងត្បូងដែលកំពុងតែមានជម្លោះ។ ចាប់តាំងពីថ្ងៃទី 1 ខែមករាដើមឆ្នាំនេះយន្តហោះទម្លាក់គ្រាប់របស់ប្រទេសចិនបានធ្វើការហោះហើរទៅកាន់តំបន់សមុទ្រចិនភាគខាងត្បូងចំនួនពីរលើករួចមកហើយ មុនពេលដែលគេបញ្ជូនទៅ។ យ៉ាងណាមិញលោកមេបញ្ជាការសហរដ្ឋអាមេរិក Gary Ros កំពុងតែតាមដានអំពីស្ថានភាពកងទ័ពរបស់ប្រទេសចិននៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ស្របពេលដែលប្រទេសចិនបានធ្វើការបញ្ជាក់ថា ការបញ្ជូនយន្តហោះទៅក្នុងតំបន់សមុទ្រភាគខាងត្បូងគឺគ្រាន់តែជាការធ្វើលំហាត់ទ័ពតែប៉ុណ្ណោះ៕

ការពិតចិនកំពុងតែសាកល្បងអាវុធថ្មីរបស់ខ្លួននៅក្នុងសមយុទ្ធសមុទ្រចិនភាគខាងត្បូង
By: neang kannitha | On: January 5th, 2017

កាលពីថ្ងៃពុធម្សិលមិញនេះរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសចិនបានឲ្យដឹងថាអាវុធថ្មីមួយចំនួនរបស់ប្រទេសចិននឹងត្រូវបានយកមកធ្វើការសាកល្បងនៅក្នុងសមយុទ្ធរបស់ខ្លួនដែលបានធ្វើឡើងនៅក្នុងតំបន់ Liaoning សមុទ្រចិនភាគខាងត្បូង។ គួរបញ្ជាក់ថានៅក្នុងសមយុទ្ធនេះគឺត្រូវបានប្រទេសជប៉ុន ជាពិសេសកោះតៃវ៉ាន់ធ្វើការប្រឆាំងយ៉ាងខ្លាំងដោយប្រទេសទាំងពីរបានចាត់ទុកថាសមយុទ្ធរបស់ប្រទេសចិនគឺជាការបង្ករជម្លោះ ស្របពេលដែលតំបន់ដែលប្រទេសចិនកំពុងធ្វើសមយុទ្ធគឺមានចម្ងាយកៀកទៅនឹងកោះតៃវ៉ាន់។ យ៉ាងណាមិញប្រទេសចិនបានបកស្រាយថា ការធ្វើសមយុទ្ធនេះគឺគ្រាន់តែជាអ្វីដែលធ្វើទៅតាមផែនការណ៍ដែលបានរៀបចំប្រចាំឆ្នាំ៕

Show Buttons
Hide Buttons