ប្រទេសឥណ្ឌា

ឥណ្ឌាកំពុងចរចារក្នុងការលក់មីស៊ីលទៅឲ្យវៀតណាម
By: neang kannitha | On: February 16th, 2017

តាមរយៈរដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសឥណ្ឌាបានឲ្យដឹងថា ប្រទេសឥណ្ឌាកំពុងតែចរចារជាមួយនឹងប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ីក្នុងការលក់មីស៊ីលរយៈចម្ងាយខ្លីប្រភេទ Akashទៅឲ្យប្រទេសទាំងពីរនេះ។យ៉ាងណាមិញ ទោះបីជាមានការព្រមានពីសំណាក់ប្រទេសចិនក៏ដោយ ក៏ប្រទេសឥណ្ឌានៅតែបន្តក្នុងកិច្ចចរចារជាមួយនឹងប្រទេសវៀតណាម ក្នុងការទិញ​-លក់មីស៊ីលទៅកាន់ប្រទេសទាំងពីរដដែល។ គួរបញ្ជាក់ថាប្រទេសឥណ្ឌា និងប្រទេសវៀតណាមបានបង្កើតចំណងមិត្តភាពផ្នែកវិស័យយោធាជាមួយគ្នាកាលពីពេលថ្មីៗនេះ ដែលជាហេតុធ្វើឲ្យប្រទេសវៀតណាមចាប់អារម្មណ៍ទៅលើមីស៊ីល Akash៕

ឥណ្ឌាចំណាយថវិការ250 ពាន់លានដុល្លាសម្រាប់វិស័យយោធា
By: neang kannitha | On: January 13th, 2017

តាមរយៈលោក Aashok Kumar Gupta មេញ្ជាការរបស់ប្រទេសឥណ្ឌាបានឲ្យដឹងកាលពីថ្ងៃព្រហស្បត្តិ៍នេះថា រដ្ឋាភិបាលឥណ្ឌានឹងធ្វើការចំណាយថវិការជាតិចំនួន 250ពាន់លានដុល្លា សម្រាប់អភិវឌ្ឍន៍នៅក្នុងវិស័យយោធារបស់ខ្លួន។ លោកមេបញ្ជាការបានបន្តថារដ្ឋាភិបាលឥណ្ឌាបានធ្វើការចុះហត្ថលេខារួចរាល់ហើយនៅក្នុងដំណើរការនេះ ដែលថវិការទាំងអស់នេះគឺសម្រាប់ធ្វើការអភិវឌ្ឍក្នុងវស័យយោធាក្នុងរយៈពេល 10 ឆ្នាំ។ គួរបញ្ជាក់ថាថវិការទាំងអស់នេះ គឺមិនត្រឹមតែសម្រាប់អភិវឌ្ឍន៍លើវិស័យយោធាប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ត្រូវបានគេយកទៅប្រើប្រាស់ក្នុងការនាំយកសព្វាវុធពីបណ្តាប្រទេសផ្សេងៗផងដែរ ដែលក្នុងនោះរុស្ស៊ីគឺជាទីផ្សារដ៏ធំជាងគេក្នុងការនាំសព្វាវុធចូលប្រទេសរបស់ខ្លួន៕

ឥណ្ឌា និងអ៊ីស្រាអ៊ែលសហការគ្នាលើវិស័យកសិកម្ម
By: neang kannitha | On: January 11th, 2017

តាមរយៈសារព័ត៌មានជាតិរបស់ប្រទេសឥណ្ឌាបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីរបស់ប្រទេសឥណ្ឌា Narendra Modi និងរដ្ឋមន្រ្តីក្រសួងកសិកម្មរបស់ប្រទេសអ៊ីស្រាអ៊ែលលោក Uri Areil បានព្រមព្រៀងគ្នាធ្វើកិច្ចសហការទៅលើវស័យកសិកម្ម។ នៅក្នុងកិច្ចសហការនេះគឺលោកនាយករដ្ឋមន្រ្តីឥណ្ឌាសង្ឃឹមថាប្រទេសអ៊ីស្រាអ៊ែលនឹងអាចជួយកសិករឥណ្ឌាអំពីបច្ចេកទេសនៃការដាំដុះរបស់ប្រទេសអ៊ីស្រាអ៊ែល។ គួរបញ្ជាក់ថាចំណងមិត្តភាពរវាងឥណ្ឌា និងអ៊ីស្រាអ៊ែលគឺមានរយៈពេលជាង 25 ឆ្នាំកន្លងមកហើយ ហើយជាពិសេសគឺក្នុងពេលដ៏ខ្លីខាងមុខនេះគឺលោក Modi អាចនឹងទៅបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសអ៊ីស្រាអ៊ែលដើម្បីបង្កើនចំណងទាក់ទងរវាងប្រទេសទាំងពីរជាបន្តទៀត៕

ចិននឹងជួយប៉ាគីស្ថានបើសិនឥណ្ឌានៅតែសាកល្បងមីស៊ីល ICBM នៅជិតប្រទេសចិន
By: neang kannitha | On: January 6th, 2017

បន្ទាប់ពីទទួលបានជោគជ័យក្នុងការសាកល្បងមីស៊ីលថ្មីរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃច័ន្ទកន្លងមកនេះ ប្រទេសចិនបានព្រមានទៅកាន់ប្រទេសឥណ្ឌាថាប្រសិនណាជា នៅតែបន្តសាកល្បងមីស៊ីលថ្មីរបស់ខ្លួននៅជិតព្រំដែនប្រទេសចិនទៀតគឺប្រទេសចិននឹងជួយទៅកាន់ប្រទេសប៉ាកីស្ថានដែលជាប្រទេសកំពុងតែមានជម្លោះជាមួយឥណ្ឌា។ ​ ការចេញសេចក្តីថ្លែងការណ៍ព្រមានទៅកាន់បរទេសឥណ្ឌាដូចនេះ បន្ទាប់ពីប្រទេសចិនបានធ្វើការអះអាងថា ការសាកល្បងមីស៊ីលរបស់ប្រទេសឥណ្ឌាគឺបានល្មើសនឹងចំនួនដែលអង្គការសហប្រជាចាតិបានកំណត់ឲ្យ ហើយប្រទេសចិនក៏បានសម្តែងការមិនពេញចិត្តចំពោះប្រទេសលោកខាងលិចដែលមិនបានអើពើរចំពោះភាពល្មើសរបស់ប្រទេសឥណ្ឌាឲ្យបានដូចជាការអើរពើរនឹងប្រទេសផ្សេងៗទៀត៕

ប៉ាគីស្ថានដោះលែងអ្នកនេសាទឥណ្ឌា 439 នាក់ដើម្បីកាត់បន្ថយភាពតានតឹង
By: neang kannitha | On: December 24th, 2016

នេះគឺជាសញ្ញាដ៏ល្អទៅកាន់ពិភពលោកចំពោះការបន្ថយភាពតានតឹងរវាងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានដោយក្រុមអ្នកនេសាទខុសច្បាប់ឥណ្ឌាចំនួន 439 នាក់ត្រូវបានអាជ្ញាធរប្រទេសប៉ាគីស្ថានសម្រេចធ្វើការដោះលែងឲ្យមានសេរីភាពឡើងវិញ។ បើយោងតាមអ្នកនាំពាក្យសន្តិភាពរបស់ប្រទេសប៉ាគីស្ថានបានបង្ហាញឲ្យដឹងថាការដោះលែងក្រុមអ្នកនេសាទឥណ្ឌាខុសច្បាប់ទាំង 439 នាក់នឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី 25 ស្អែកនេះ។ គួរបញ្ចាក់ថានេះគឺជាសញ្ញាដ៏ល្អមួយសម្រាប់ប្រទេសទាំងពីរក្នុងការបន្ថយភាពតានតឹងដែលជារឿយៗប្រទេសទាំងពីរតែងតែប្រឈមមុខដាក់គ្នា៕

នាវាទេសចរណ៍ឥណ្ឌាចូលចតភ្លាមបន្ទាប់ពីមានសញ្ញាព្រមានពីព្យុះស៊ីក្លូន
By: neang kannitha | On: December 8th, 2016

នាវាទេសចរណ៍របស់ប្រទេសឥណ្ឌាចំនួន 4 គ្រឿងដែលមានផ្ទុកភ្ញៀវទេសចរប្រមាណ 800 នាក់បានធ្វើការចូលចតភ្លាមៗ បន្ទាប់ពីនាវិកដែលនៅលើនាវាបានមើលឃើញពីសញ្ញានៃខ្យល់ព្យុះស៊ីក្លូនដែលបានបោកបក់មកកានើពួកគេ។ គួរបញ្ជាក់ថានាវាដែលចូលចតជាបន្ទាន់ដោយសញ្ញាខ្យល់ព្យុះស៊ីក្លូននេះបានអំពាវនាវឲ្យរដ្ឋាភិបាលប្រទេសឥណ្ឌាទៅជួយសង្គ្រោះពួកគេ ពីព្រោះថាការការព្យាករណ៍ខ្យល់ព្យុះស៊ីក្លូននេះអាចនឹងកើតមានចំនួនពីរថ្ងៃ ខណៈពេលនេះគឺមនុស្សនៅលើនាវាទាំងអស់ដែលភាគច្រើនជាជនបរទេសបានស្នាក់នៅក្នុងតំបន់កោះ Malacca៕

ឥណ្ឌាត្រៀមខ្លួនស្របពេលដែលនាវាចម្បាំងចិនបង្ហាញវត្តមានក្នុងដែនទឹកប្រទេសប៉ាគីស្ថាន
By: neang kannitha | On: December 3rd, 2016

តាមរយៈសារព័ត៌មាន New Delhi របស់ប្រទេសឥណ្ឌាបានចុះផ្សាយថាកងទ័ពជើងទឹករបស់ខ្លួនបានត្រៀមខ្លួនតាមទីតាំងយ៉ាងម៉ឺងម៉ាត់ ស្របពេលដែលនាវាចម្បាំងរបស់ប្រទេសចិនបានបង្ហាញវត្តមាននៅក្បែរនឹងព្រំដែនមហាសមុទ្ររបស់ខ្លួន។ គួរបញ្ជាក់ថានេះគឺជាលើកទីមួយហើយដែលនាវាចម្បាំងរបស់ប្រទេសចិនបង្ហាញវត្តមាននៅកៀកនឹងព្រំដែនមហាសមុទ្ររបស់ខ្លួនដែលមានព្រំប្រទល់ជាប់នឹងប្រទេសប៉ាគីស្ថាន។ យ៉ាងណាមិញប្រទេសប៉ាគីស្ថានបានអះអាងថានាវាចម្បាំងរបស់ប្រទេសចិនដែលបង្ហាញវត្តមាននេះគឺជាការសហការណ៍រវាងប្រទេសទាំងពីរ (ប៉ាគីស្ថាន -ចិន) ក្នុងការរក្សាសន្តិសុខដែនសមុទ្រ៕

ឥណ្ឌាព្រមព្រៀងទិញសព្វាវុធពីសហរដ្ឋអាមេរិក
By: neang kannitha | On: December 1st, 2016

កាលពីថ្ងៃពុធម្សិលមិញនេះក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌាបានបង្ហាញជាផ្លូវការពីការព្រមព្រៀងទិញសព្វាវុធពីសហរដ្ឋអាមេរិកដែលត្រូវបានគេដឹងថាមានទឹកប្រាក់សរុប737លានដុល្លាសហរដ្ឋអាមេរិក។តាមរយៈសារព័ត៌មាន New Delhi  បានដកស្រង់សម្តីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹងថាសព្វាវុធដែលប្រឬេសឥណ្ឌាព្រមព្រៀងនាំយកពីសហរដ្ឋអាមេរិកនោះគឺជាប្រភេទកាំភ្លើងកាំរស្មី ប្រភេទ 145 M777A2 LW155។ចំពោះសព្វាវុធមួយនេះគឺត្រូវបានគេបង្ហាញថាអាចវាយប្រហារសត្រូវក្នុងទំហំ30គីឡូម៉ែត្រ និងបាញ់ចេញបានគ្រាប់ចំនួន5បង់ក្នុងរយៈពេលតែ2នាទីតែប៉ុណ្ណោះ។ គួរបញ្ជាក់ថាការព្រមព្រៀងទិញសព្វាវុធពីសហរដ្ឋអាមេរិកគឺត្រូវបានគេឃើញថាឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេច ខណៈពេលដែលប្រទេសមួយនេះកំពុងតែមានបញ្ហាជាមួយប្រទេសប៉ាគីស្ថាន៕

នាវាយក្សរបស់ឥណ្ឌានឹងបង្ហាញវត្តមានក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំ
By: neang kannitha | On: November 22nd, 2016

កាលពីថ្ងៃចន្ទម្សិលមិញនេះនាវាយក្សប្រចាំប្រទេសឥណ្ឌាបានធ្វើការបើកចេញពីទីតាំងរបស់ខ្លួនសំដៅមកទីក្រុងMumbaiដើម្បីចូលរួមក្នុងកម្មវិធីប្រារព្ធខួបដ៏ធំរបស់កងទ័ពនៅក្នុងប្រទេសឥណ្ឌា។ នាវាដ៏ធំជំនាន់ទី3មួយនេះគឺអាចមានសមត្ថភាពផ្ទុកបានទម្ងន់រហូតទៅដល់ 7500តោនជាមួយនឹងប្រវែងចំនួន538ហ្វីត ហើយជាពិសេសគឺវាអាចធ្វើដំណើរបានល្បឿន55គីឡូម៉ែត្រក្នុងរយៈពេលមួយម៉ោង។គួរបញ្ជាក់ផងដែរនៅក្នុងកម្មវិធីនេះគឺមានការចូលរួមជាច្រើនពីសំណាក់កងទ័ពរបស់ប្រទេសឥណ្ឌាក្នុងនោះក៏មាននាវាមុជទឹក និងសព្វាវុធទំនើបៗជាច្រើនទៀត៕

Show Buttons
Hide Buttons