នារីម្នាក់ត្រូវបណ្តេញចេញពីការងារដោយសារពាក់ស្បែកជើងរាបទៅធ្វើការ
By: neang kannitha | On: February 2nd, 2017

Nicola Thorp ធ្វើការផ្នែក សេវាកម្មអតិថិជន ក្នុងក្រុមហ៊ុនសវនកម្មខា្នតអន្តរជាតិ PWC ។ នាងត្រូវបានលើកឡើងថា៖ «ការងាររបស់ខ្ញុំតម្រូវអោយខ្ញុំឈរ​និងជូនភ្ញៀវពីមាត់ទ្វារទៅ ការិយាល័យសវនករដែលគេបានណាត់ជួប។ ខ្ញុំត្រូវដើរ​ ឬ ឈរ ៩ ម៉ោងក្នុងមួយថ្ងៃ ដូចនេះ ហើយខ្ញុំគិតថាស្បែកជើងកែងបានត្រឹមតែបង្អាក់ការងាររបស់ខ្ញុំប៉ុណ្ណោះ»។ ស្រ្តីជនជាតិអង់គ្លេសម្នាក់ត្រូវបានគេបណ្តេញចេញពីការងារ ដោយគ្រាន់តែពាក់ស្បែកជើងរាបប៉ុណ្ណោះ។ នាងបានបន្តថា […]

ជំ​ងឹ​ផ្តាសាយ​បក្សី​លើ​សត្វ​បក្សី កើត​ឡើងវិញ​ក្នុង​ខេត្តកំពង់ធំ និង ខេត្តស្វាយរៀង
By: neang kannitha | On: February 2nd, 2017

នៅ ដើមឆ្នាំ ២០១៧ នេះ មាន ការរីក រាលដាល ឡើងវិញ នៃ ជំ ងឹ ផ្តាសាយ បក្សី លើ សត្វ បក្សី ក្នុង ខេត្ត ចំនួន ពីរ […]

អ្នកស្រុកស្អាងបង្ខំចិត្តកាត់ស្ពៃលក់ ទោះ១គីឡូ២ពាន់បានធ្លាក់មកនៅ៧រយរៀលក៏ដោយ
By: neang kannitha | On: February 2nd, 2017

ប្រជាកសិករប្រកបរបរដាំស្ពៃ​ នៅស្រុកស្អាងខេត្តកណ្ដាល បានសម្ដែងការត្អូញត្អែខ្លាំងនៅពេ​លតម្លៃស្ពៃចង្កឹះបានធ្លាក់ចុះពី១គីឡូប្រមាណ២ពាន់រៀល មកនៅត្រឹមតែ៧ទៅ៨រយរៀលក្នុង១គីឡូ។ មូលហេតុនៃការធ្លាក់ថ្លៃយ៉ាងគំហុកនេះ ត្រូវបានពលរដ្ឋអះអាងថាដោយសារតែក្រោយពិធីបុណ្យចូលឆ្នាំចិន បន្លែពីប្រទេសវៀតណាមបានវាយលុកកាន់តែខ្លាំង ស្របពេលដែលដំណាំស្ពៃរបស់ពួកគាត់ក៏ដល់ពេលត្រូវប្រមូលផល។ ពលរដ្ឋអះអាងថាពួកគាត់ត្រូវបង្ខំចិត្តកាត់ស្ពៃលក់ក្នុងតម្លៃនឹកស្មានមិនដល់យ៉ាងដូច្នេះ ក៏ព្រោះតែមិនអាចទុកវាឲ្យបានយូរដែលអាចនាំឲ្យចាស់ដើមគ្មានអ្នកទិញ។។ ដូច្នេះក៏បង្ខំចិត្តកាត់លក់ ដើម្បីស្រោចស្រង់ថ្លៃដើមនៃការបង្កបង្កើនផល។ គួរបញ្ជាក់ថាភាគច្រើននៃប្រជាកសិករ បានសម្ដែងក្ដីរីករាយដោយសារតែដំនាំរបស់ពួកគាត់ច្រើនតែលូតលាស់បានល្អអាស្រ័យដោយកម្ពុជាមានដីប្រកបដោយជីវជាតិ និងអាកាសធាតុល្អ ប៉ុន្តែពួកគាត់ច្រើនតែពិបាកចិត្ត ដោយសារទិន្នផលទាំងនោះគ្មានទីផ្សារ។ ពួកគាត់សំណូមពរឲ្យរាជរដ្ឋាភិបាល ពិសេសក្រសួងកសិកកម្ម ពិចារណាយ៉ាងណាកុំឲ្យប្រទេសជិតខាងនាំបន្លែដែលមានដាំដុះក្នុងស្រុកច្រើនពេក […]

នាយករដ្ឋមន្រ្តីជប៉ុននិយាយថាការសហការជាមួយរុស្ស៊ីនៅលើកោះ Kuril គឺជាជំហាននៃសន្តិភាព
By: neang kannitha | On: February 1st, 2017

នៅក្នុងឱកាសចូលរួមពិធីចុះហត្ថលេខានៅក្នុងផ្នែកសេដ្ឋកិច្ចនៅលើកោះ Kuril រវាងប្រទេសជប៉ុន និងប្រទេសរុស្ស៊ីលោកនាយករដ្ឋមន្រ្តីរបស់ប្រទេសជប៉ុនបានថ្លែងថា “ ការសហការនេះគឺជាជំហាននៃសន្តិភាពរវាងប្រទេសទាំងពីរ”។ គួរបញ្ជាក់ថាការចុះកិច្ចព្រមព្រៀងសហការនេះគឺកើយមានឡើងបន្ទាប់ពីទស្សនៈកិច្របស់លោកប្រធានាធិបតីរុស្ស៊ី Vlardimir Putin កាលពីខែធ្នូឆ្នាំមុននៅក្នុងប្រទេសជប៉ុន។ នេះអាចជាសញ្ញាល្អសម្រាប់ប្រទេសទាំងពីរក្នុងការដោះស្រាយជុំវិញបញ្ហាជម្លោះដែនកោះដែលកើតមានតាំងតែពីសង្គ្រាមលោកលើកទី 2 មកម្លេះ៕

ធ្លាប់ដឹងអត់វៀតណាមជាប្រទេសដែលមិនចូលចិត្តសម្ភារៈនិយម
By: neang kannitha | On: February 1st, 2017

វៀតណាមគឺជាប្រទេសមួយដែលជាប្រទេសនៅក្នុងសមាជិកអាស៊ាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានចំនួនប្រជាជនសរុបចំនួន 90 លាននាក់។ យ៉ាងណាមិញប្រទេសនៅក្នុងសហគមន៍អាស៊ីអាគ្នេយ៍មួយនេះមានប្រជាចំនួន 37 លាននាក់តែប៉ុណ្ណោះដែលបានប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណេត។ ចំណែក ការដឹកជញ្ជូននៅក្នុងប្រទេសនេះវិញគឺប្រជាជនរបស់គេនៅតែនិយមប្រើប្រាស់ម៉ូតូនៅឡើយ ទោះបីជាពួកគេត្រូវធ្វើការដឹកជញ្ជូនរបស់របរច្រើនយ៉ាងណាក៏ដោយ ហើយជាពិសេសប្រទេសមួយនេះនៅតែមិនបោះបង់ចោលការធ្វើដំណើរតាមរទះសេះ ឬក្របីនោះឡើយ។ គួរបញ្ជាក់ថាការដែលប្រទេសមួយនេះគឺមិនងប់ងល់ជាមួយនឹងសម្ភារៈនិយមគឺដោយសារតែប្រជាជនភាគច្រើនគឺមិនព្រមធ្វើការបោះបង់អ្វីដែលពួកគេធ្លាប់មានពីមុនមក៕

រុស្ស៊ីបង្ហាញពីគម្រោងសាងសង់ស្ពានភ្ជាប់ទៅតំបន់ Crimea
By: neang kannitha | On: February 1st, 2017

កាលពីម្សិលមិញនេះគណៈរដ្ឋមន្រ្តីនៅក្នុងប្រទេសរុស្ស៊ីបានបង្ហាញឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ីនឹងផ្តល់សិទ្ធទៅដល់ក្រុមហ៊ុន SGM ក្នុងការសាងសង់ស្ពានតភ្ជាប់ពីប្រទេសរុស្ស៊ីទៅកាន់តំបន់ Crimea។ នៅក្នុងគម្រោងសាងសង់ស្ពានរបស់ក្រុមហ៊ុនSMGនេះ គឺត្រូវបានគេដឹងថាគ្រោងនឹងចំណាយអស់ទឹកប្រាក់ចំនួន 283.5 លានដុល្លាសហរដ្ឋអាមេរិក ហើយគម្រោងនេះគឺមានរយៈពេល 2 ឆ្នាំដែលចាប់ផ្តើមពីឆ្នាំ​ 2018 ដល់ឆ្នាំ​ 2020។គួរបញ្ជាក់ថាការសាងសង់ស្ពាននេះគឺប្រទេសរុស្ស៊ីមានបំណងចង់ឲ្យការដឹកជញ្ជូនរុស្ស៊ី  និង Crimea មានភាពប្រសើរឡើង៕

ប្រទេសអឺរ៉ុងឈប់ចាយលុយដុល្លា ជាការសងសឹកលោក Trump
By: neang kannitha | On: February 1st, 2017

បន្ទាប់ពីលោកប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក Donald Trump បានធ្វើការរាប់បញ្ចូលប្រទេសអឺរ៉ុងចូលទៅក្នុងបញ្ជីខ្មៅ ដែលមានជនអន្តោរប្រវេសន៍ខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិកនោះ ពេលនេះទីក្រុង Tehran បានធ្វើការឆ្លើយតបនឹងលោក Trump ដោយបានបញ្ឈប់ការប្រើប្រាស់លុយដុល្លារបស់អាមេរិកនៅក្នុងប្រទេសអឺរ៉ុង។ តាមរយៈសេចក្តីប្រកាសរបស់ធនាគារជាតិរបស់អឺរ៉ុងបានឲ្យដឹងថារូបិយប័ណ្ណដុល្លានឹងត្រូវបានជំនួសដោយការប្រើប្រាស់រូបិយប័ណ្ណ ផ្សេងតាមបណ្តាប្រទេសនានាមកជំនួសវិញ។ យ៉ាងណាក៏ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកហាក់ដូចជាមិនខ្វល់ខ្វាយពីរឿងទាំងអស់នេះឡើយ ហើយជាពិសេលោក Trump បានថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរថា៖ “ វាពិតជាដំណើរការយ៉ាងរលូន អ្នកទាំងអស់គ្នាឃើញទេនៅក្នុងអាកាសយាន្តដ្ឋានគឺមានការពិនិត្យ និងហាមឃាត់ជនភេរវកម្មយ៉ាងសកម្ម។ […]

ចិននឹងធ្វើឲ្យកម្មវិធីនាវាសម្រាប់ដឹកជញ្ជូនយន្តហោះចម្បាំងមានភាពកាន់តែប្រសើរឡើងក្នុងឆ្នាំ2017នេះ
By: neang kannitha | On: February 1st, 2017

បន្ទាប់ពីបានទទួលជោគជ័យក្នុងការធ្វើសមយុទ្ធដោយការប្រើប្រាស់នាវាសម្រាប់ដឹកជញ្ជូនយន្តហោះចម្បាំងនៅក្នុងតំបន់សមុទ្រភាគខាងត្បូងរួចមក មេបញ្ជាការទ័ពរបស់ប្រទេសចិនបានបង្ហាញថាចិនគ្រោងនឹងធ្វើឲ្យសមយុទ្ធរបស់ខ្លួនមានផាពកាន់តែខ្លាំងក្លាបន្ថែមទៀត។ តាមរយៈប្រភពដដែលបានបន្តថាគម្រោងក្នុងការធ្វើសមយុទ្ធនៅក្នុងឆ្នាំ 2017 របស់ប្រទេសចិនអាចនឹងមានការធ្វើឡើងច្រើនជាងឆ្នាំចាស់ ហើយជាពិសេសសមយុទ្ធនាវាសម្រាប់ដឹកជញ្ជូនយន្តហោះចម្បាំង រួមជាមួយប្រព័ន្ធផ្កាយរណបគឺអាចនឹងធ្វើឡើងនាចុងឆ្នាំនេះ។ យ៉ាងណាក៏ដោយកោះតៃវ៉ាន់ហាក់ដូចជាមិនពេញចិត្តជាមួយនឹងសមយុទ្ធដែលប្រទេសចិនបានធ្វើឡើងកន្លងមកនេះទេ ជាពិសេសគឺសមយុទ្ធនាចុងឆ្នាំ 2016 ដែលនៅក្បែរនឹងតំបន់ Liaoning៕

ផលប៉ះពាល់​ផ្ទៃ​អាង​ស្តុក​ទឹកអូរ​ខៃ​ដន ក្រុង​ប៉ោយប៉ែត​: រក​គន្លឹះ​ដោះស្រាយ ក្រោយ​ក្រុមហ៊ុន​កេងចំណេញ តែ​កសិករ ធ្វើស្រែ​ទឺ​ក​ភ្នែក​
By: neang kannitha | On: February 1st, 2017

នៅ ថ្ងៃទី ៣១ មករា ឆ្នាំ ២០១៧ នា សាលាខេត្ត បន្ទាយមានជ័យ មាន កិច្ចប្រជុំ ពិភាក្សា ទ្រង់ទ្រាយ ធំ កម្រិត ថ្នាក់ជាតិ លើកដំបូង ដើម្បី ពិភាក្សា រក […]

Show Buttons
Hide Buttons