ដោយសារផ្សែងពុលច្រើនលើសលុបប្រទេសចិនសម្រេចប្រើប្រាស់វិធីដាំរុក្ខជាតិតាមអាគារ
By: neang kannitha | On: April 27th, 2017

ដើម្បីជាការដោះស្រាយនឹងបញ្ហាដែលប្រទេសចិនកំពុងតែប្រឈមដោយសារតែផ្សែងបំពុលច្រើនលើសលុបគឺបានធ្វើឲ្យភាគខាងជើងខេត្ត Nanjing បានសម្រេចធ្វើការដាំរុក្ឋជាតិគ្របដណ្តប់លើអគារដើម្បីដោះស្រាយបញ្ហាផ្សែងនេះ។ តាមរយៈការបង្ហាញឲ្យដឹងពីគេហទំព័រនៃគម្រោងដាំរុក្ខជាតិតាមអគារនេះបានឲ្យដឹងថាអគារនៅក្នុងតំបន់ Nanjing ទាំងអស់នឹងទទួលបានការផ្តល់ជូនរុក្ខជាតិសម្រាប់ដាំសរុបចំនួន 25 តោន ហើយរុក្ខជាតិទាំងអស់នេះនឹងជួយបង្កើតខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើមប្រហែល 60 គីឡូក្រាមក្នុងមួយថ្ងៃ។ គួរបញ្ជាក់ថាផ្សែងបំពុលនៅក្នុងប្រទេសចិនបានធ្វើឲ្យមានការប៉ះពាល់ទៅដល់ប្រជាជនយ៉ាងខ្លាំង ហើយអាជ្ញាធរចិនកំពុងតែរកដំណោះស្រាយផ្សេងៗដើម្បីកាត់បន្ថយផលប៉ះពាល់នេះ៕

ប្រព័ន្ធការពារមីស៊ីល THADDគឺសម្រាប់ធ្វើឲ្យមានភាពតានតឹងជាមួយប្រទេសចិន និងរុស្ស៊ី
By: neang kannitha | On: April 27th, 2017

ប្រជាជនកូរ៉េខាងត្បូងដែលប្រឆាំងមិនគាំទ្រចំពោះការតម្លើងប្រព័ន្ធការពារ THADD នៅក្នុងប្រទេសកូរ៉េខាងត្បូងបានលើកឡើងកាលពីម្សិលមិញនេះថាប្រព័ន្ធការពារដែលនាំយកមកពីសហរដ្ឋអាមេរិកតម្លើងនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះគឺមិនមែនសម្រាប់តែបង្កើនភាពតានតឹងជាមួយប្រទេសកូរ៉េខាងជើងនោះទេ ក៏ប៉ុន្តែវាក៏បានប្រឆាំងជាមួយប្រទេសចិន និងរុស្ស៊ីផងដែរ។ យ៉ាងណាមិញប្រជាជនដែលមិនពេញចិត្តនឹងប្រពន្ធការពារមីស៊ីល THADD ភាគច្រើនគឺជាពាណិជ្ជករដែលពួកគេធ្វើជំនួញជាមួយជនជាតិចិន និងរុស្ស៊ី។ គួរបញ្ជាក់ផងដែរថាបន្ទាបពីប្រទេសកូរ៉េខាងត្បូងបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្នុងការតម្លើងប្រព័ន្ធការពារមីស៊ីលរួចមក ក្រុមអ្នកជំនួញចិនភាគច្រើនបានបង្វែរការធ្វើជំនួញចេញពីប្រទេសកូរ៉េខាងត្បូងដោយពួកគេបានលើកហេតុផលសន្តិសុខនៅក្នុងប្រទេសនេះជាបញ្ហាសំខាន់លើជំនួញរបស់ពួកគេ៕

នាវាចម្បាំងសហរដ្ឋអាមេរិកទៅដល់ទីតាំងដែលក្បែរនឹងកន្លែងកូរ៉េខាងជើងបាញ់មីស៊ីល
By: neang kannitha | On: April 27th, 2017

កាលពីម្សិលមិញបើយោងតាមរយៈលោកមេបញ្ជារការកងនាវា លោក Harry Harris បានឲ្យដឹងថានាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក Carl Vinson បានធ្វើកំណើរទៅដល់ក្នុងដែនសមុទ្រហ្វីលីពីនដែលនៅក្បែរនឹងភាគខាងកើតតំបន់កោះ Okinawa។ ជាមួយគ្នានេះផងដែរលោកមេបញ្ជាការនាវាបានបន្តថានៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត នាវាផ្ទុកយន្តហោះចម្បាំងរបស់ខ្លួននឹងត្រូវបន្តទៅភាគខាងជើង ហើយប្រសិនណាជាមានការប៉ះទង្គិចមែននោះ នាវាផ្ទុកយន្តហោះចម្បាំងនេះនឹងអាចមានសមត្ថភាពគ្រប់គ្រងស្ថានការណ៍នៃប្រទេសកូរ៉េខាងជើងបានទាំងស្រុង។ គួរបញ្ជាក់ថាសេតវិមានរបស់សហរដ្ឋអាមេរិកបានសម្រេចបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងរបស់ខ្លួនមកកាន់ឧបទ្វីបកូរ៉េបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលទី 6 របស់ខ្លួនកាលពីថ្ងៃទី 14 កន្លងមក៕

ទាហានការពារព្រំដែននៅអឺរ៉ុងប្រាំបីនាក់ត្រូវបានសម្លាប់ដោយក្រុមភេរវករ
By: neang kannitha | On: April 27th, 2017

បើយោងតាមរយៈរបាយការណ៍ប៉ូលីសនៅក្នុងប្រទេសអឺរ៉ុងបានឲ្យដឹងថាយ៉ាងហោចណាស់មានទាហានការពារនៅតាមបណ្តោយព្រំដែនចំនួន ប្រាំបីនាក់ត្រូវបានក្រុមភេរវកេធ្វើការសម្លាប់។ តាមរយៈរបាយការណ៍ដដែលបានបន្តថាទាហានទាំងប្រាំបីនាក់ដែលត្រូវបានសម្លាប់នោះគឺជាទាហានដែលឈរជើងនៅក្នុងខេត្ត Sistan និង Baluchestan ដែលនៅជាប់នឹងព្រំដែនប្រទេសប៉ាគីស្ថាន។ គួរបញ្ជាក់ថាជារឿយៗកងកម្លាំងទាហាននៅក្នុងប្រទេសអឺរ៉ុងតែងតែត្រូវបានទទួលការវាយប្រហារពីសំណាក់ក្រុមភេរវករដែលភាគច្រើនគឺនៅតាមព្រំដែនដែលជាប់ជាមួយនឹងប្រទេសប៉ាគីស្ថាន៕

ចៅហ្វាយក្រុង​ភ្នំពេញ លេបថ្នាំ​ពន្យារ​អាយុ ចូលនិវត្តន៍ ?
By: neang kannitha | On: April 27th, 2017

លោក ប៉ា សុជាតិ​វង្ស ចៅហ្វាយ ក្រុង​ភ្នំពេញ ដែល ​នឹង​ គ្រោង ​ចូល និវត្តន៍ នៅ ក្នុង ពេល​ ឆាប់ៗ ខាង មុខ​ នេះ គឺ​ នឹង​ មិន […]

លោក​ឡុង រី ចូល​បំភ្លឺ​រឿង អនុប្រធាន​អាស៊ីសេរី បន្លំ​ខ្លួន​ចូល​ពន្ធនាគារ(មានវីដអូ)
By: neang kannitha | On: April 27th, 2017

នៅ ព្រឹក ថ្ងៃទី ២៧ ខែមេសា នេះ តុលាការ កោះ ឲ្យ លោក ឡុង រី តំណាងរាស្ត្រ គណបក្ស សង្គ្រោះ ជាតិ ចូលខ្លួន ឆ្លើយបំភ្លឺ ក្នុងនាម ជា […]

ហ្វេ​ស​ប៊ុ​ក​រិះគន់ ស្ពាន​អាកាស​ថ្មើរជើង នៅ​ផ្លូវជាតិ​លេខ​៤ បង្ក​គ្រោះថ្នាក់ កូនសិស្ស ២​នាក់
By: neang kannitha | On: April 27th, 2017

រដ្ឋបាល រាជធានី ភ្នំពេញ និង មន្ទីរ សាធារណការ រាជធានី ភ្នំពេញ បាន ចេញមុខ បកស្រាយ នូវ ការរិះគន់ ចំពោះ ការស្ថាបនា ស្ពាន អាកាស ថ្មើរជើង នៅ ផ្លូវជាតិ […]

EDCថាបើស្រុកទេសគ្មានសង្គ្រាម យ៉ាងយូរឆ្នាំ២០៣០ ពលរដ្ឋគ្រប់ភូមិនឹងមានអគ្គីសនីរដ្ឋប្រើ
By: neang kannitha | On: April 27th, 2017

ប្រសិន បើ កម្ពុជា នៅ តែ មាន ស្ថេរភាព ឬ និយាយ ឲ្យ ងាយ បើ គ្មាន សង្គ្រាម ទេ នោះ ខ្សែ មេ នៃ បណ្ដាញ […]

អាមេរិកបើកភ្លើងខៀវឲ្យកម្ពុជាពិភាក្សារឿងបំណុល
By: neang kannitha | On: April 27th, 2017

សហរដ្ឋអាមេរិក មិន បាន បិទ ផ្លូវ ចរចា រឿង បំណុល ជាមួយ កម្ពុជា នោះ ទេ ។ លោក Patrick Murphy ឧបការីរង រដ្ឋមន្រ្តី ការ បរទេស […]

Show Buttons
Hide Buttons