ពិតជាសាហាវ បុរសថៃម្នាក់សម្លាប់កូនស្រីដោយសារតែលេងបណ្តាញសង្គមច្រើនពេក
By: Hary Hardbird | On: April 10th, 2017

បុរសជនជាតិថៃម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះហៅក្រៅ Joi ដែលមានអាយុ 41 ឆ្នាំ រស់នៅក្នុងតំបន់ពេជ្យបុរីប្រទេសថៃត្រូវបានប៉ូលីសព្រហ្មទណ្ឌរបស់ប្រទេសថៃចាប់ខ្លួន បន្ទាប់ពី Joi បានអាករសម្លាប់កូនស្រីវ័យ 13 ឆ្នាំរបស់ខ្លួន។ យ៉ាងណាមិញតាមរយៈរបាយការណ៍ប៉ូលីសបានឲ្យដឹងថា Joi បានប្រល័យជីវិតកូនស្រីខ្លួនឯង បន្ទាប់ពីឪពុក និងកូនស្រីបានផ្ទុះនូវជម្លោះរឿងកូនស្រីចំណាយពេលច្រើនពេកក្នុងការលេងបណ្តាញសង្គម Facebook និង Line។ ជាមួយគ្នានោះផងដែរស្រ្តីដែលជាម្តាយ […]

ភ្លៀងនិងព្រិលបង្កឱ្យមានការភ័យខ្លាចពីទឹកជំនន់ នៅកាស្មៀរដែលឥណ្ឌាត្រួតត្រា
By: Hary Hardbird | On: April 8th, 2017

ភ្លៀងឥតឈប់ឈរនឹងការធ្លាក់ព្រិលនៅកាស្មៀរ ដែលឥណ្ឌាត្រួតត្រាកាលពីថ្ងៃព្រហស្បតិ៍នេះ បានបង្កឱ្យមានការភ័យខា្លចពីទឹកជំនន់ក្នុង ចំណោមពួកអ្នកស្រុក។ ភ្លៀងដែលកំពុងបន្តចាប់តាំងពី៣ថ្ងៃកន្លងទៅបានជំរុញឱ្យកម្រិតទឹកឡើងនៅតាមទន្លេនឹង ខ្សែទឹកនានា ។ ពួកអាជ្ញាធរបានបញ្ជាជាឱ្យបិទសាលារៀន និងមហាវិទ្យាល័យនៅទូទាំងតំបន់សម្រាប់ពេល ៣ថ្ងៃក្នុងខណៈដែលមានភ្លៀងយ៉ាងខ្លាំងនេះ ។ ពួកមន្ត្រីក៏បានចេញការព្រមានមួយផងដែរដល់ប្រជាជនដែលរស់នៅក្នុងតំបន់ដែលទាប។ តាមពួកមន្ត្រីទឹកជំនន់ និងធារាសាស្ត្រឱ្យដឹងថា កម្រិតទឹកនៅក្នុងទន្លេ Jhelum  បានឆ្លងគំនូស ព្រមមានទឹកជំនន់១៦ហ្វីតនៅឯ Ram Mumshibagh […]

បេសកជននុយក្លេអ៊ែររបស់ប្រទេសចិន នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងសប្តាហ៍ក្រោយនេះ
By: Hary Hardbird | On: April 8th, 2017

រដ្ឋមន្ត្រីការបរទេសក្រុងសេអ៊ូលបាននិយាយកាល ពីថ្ងៃព្រហស្បតិ៍ថា បេសកជននុយក្លេអ៊ែរកំពូលរបស់ប្រទេសចិននឹងធ្វើទស្សនកិច្ចនៅកូរ៉េខាង ត្បូងនាសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាគ្នាពីការបង្កហេតុនានា របស់កូរ៉េខាងជើង នឹងការ ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់អាម៉េរិកមួយនៅទីក្រុងសេអ៊ូល ។ តាមក្រសួងបានឱ្យដឹងថា ក្នុងអំឡុងស្នាក់នៅចំនួនថ្ងៃនៅទីក្រុងសេអ៊ូល ដែលនឹងចាប់ផ្តើម នៅថ្ងៃច័ន្ទនោះ លោក Wu Dawei  នឹងធ្វើកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយសមភាគីកូរ៉េខាងត្បូង របស់លោក លោក Kim […]

មហាក្សត្រថៃព្រះរាជទានសច្ចាប័នលើច្បាប់រដ្ឋធម្មនុញ្ញទី២០ របស់ប្រទេស
By: Hary Hardbird | On: April 8th, 2017

ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន ( Maha Vajiralongkorn ) កាលពីថ្ងៃព្រហស្បតិ៍នេះបានឡាយព្រះហស្តលេខាលើច្បាប់រដ្ឋធម្មនុញ្ញទី២០ របស់ប្រទេសថៃនៅឯព្រះរាជពិធីមួយ ។ ព្រះរាជពិធីនោះដែលធ្វើឡើងនៅឯ Ananda Samakhom Throne Hall  ត្រូវបានផ្សាយបន្ត ផ្ទាល់តាមទូរទស្សន៍ជាតិនៅម៉ោង៣រសៀល ។ កាលពីពេលកន្លងទៅព្រះរាជពិធីនេះ ដែលត្រូវ […]

សហរដ្ឋអាមេរិកកំពុងពិចារណាក្នុងការបញ្ជូននុយក្លេអ៊ែរទៅក្នុងកូរ៉េខាងត្បូងដើម្បីប្រឆាំង Kim Jong-un
By: Hary Hardbird | On: April 8th, 2017

បើយោងតាមរយៈប្រភពសារព័ត៌មាន NBC របស់សហរដ្ឋអាមេរិកបានឲ្យដឹងថាសហរដ្ឋអាមេរិកដែលដឹកនាំដោយលោកប្រធានាធិបតី Donald Trump កំពុងតែធ្វើការពិចាររណាក្នុងការបញ្ជូននុយក្លេអ៊ែរទៅក្នុងប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តដើម្បីធ្វើការប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។ ប្រភពដដែលបានបន្តថាការពិចារណានេះធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលបន្ថែមចូលក្នុងសមុទ្រប្រទេសជប៉ុនកាលពីថ្ងៃពុធកន្លងមក។ គួរបញ្ជាក់ផងដែរថាអង្គការសន្តិសុខពិភពលោកបានធ្វើការដាក់គំនាបដោយប្រើទណ្ឌកម្មកាន់តែខ្លាំងដើម្បីឲ្យរដ្ឋឯកោមួយនេះបញ្ឈប់សកម្មភាពរបស់ខ្លួន៕  

Putinសម្តែងការមិនពេញចិត្តលើសហរដ្ឋអាមេរិកចំពោះការវាយប្រហារដោយមីស៊ីលទៅលើស៊ីរី
By: Hary Hardbird | On: April 7th, 2017

អ្នកនាំពាក្យរបស់សេតវិមាន Kremlin លោក Dmitry Peskov បានឲ្យដឹងថាលោកប្រធានាធិបតីរុស្ស៊ី Vlardimir Putin បានសម្តែងការមិនពេញចិត្តទៅកាន់សហរដ្ឋអាមេរិកដែលបានធ្វើការបាញ់មីស៊ីលចូលទៅកាន់តំបន់ Ash Sha’irat ក្នុងប្រទេសស៊ីរី។ ជាមួយគ្នានេះផងដែរលោក Putin បានហៅទង្វើររបស់សហរដ្ឋអាមេរិកជាការបំពានច្បាប់អន្តរជាតិដែលសហរដ្ឋអាមេរិកកន្លងមកធ្លាប់តែអះអាងថាខ្លួនជាប្រទេសដែលគោរពច្បាប់ជាងគេ។ លោក Putin បានបន្តថាទង្វើររបស់សហរដ្ឋអាមេរិកដូចជាទង្វើររបស់មនុស្សឆេវឆាវ ស្របពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ថារដ្ឋាភិបាលដែលដឹកនាំដោយលោក Assad […]

អង់សានស៊ូជី បដិសេធទទួលស្គាល់ជនភាគតិចក្នុងប្រទេសមីយ៉ាន់ម៉ា
By: Hary Hardbird | On: April 7th, 2017

បន្ទាប់ពីមានការស៊ើបអង្កេតពីសំណាក់អង្គការសហប្រជាជាតិពាក់ព័ន្ធទៅនឹងបញ្ហាសិទ្ធមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា លោកស្រី អង់សានស៊ូជី ដែលជាមេដឹកនាំនៃប្រទេសមីយ៉ាន់ម៉ាបានធ្វើការបដិសេធមិនព្រមទទួលស្គាល់សិទ្ធជនជាតិភាគតិចនៅក្នុងប្រទេសមីយ៉ាម៉ាជាប្រជាជនស្របច្បាប់នោះឡើយ។ លោកស្រីបានថ្លែងដូចនេះ នាឱកាសដែលលោកស្រីបានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន BBC។ គួរបញ្ចាក់ផងដែរថានៅក្រោមការដឹកនាំពីសំណាក់លោកស្រី អង់សានស៊ូជី ជាងមួយឆ្នាំកន្លងមកនេះ ប្រទេសមីយ៉ាន់ម៉ាបានទទួលរងការរិះគន់ជាច្រើនពីសំណាក់អន្តរជាតិ ពោលគឺបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលត្រូវបានទទួលរងការធ្វើទុក្ខទារុណកម្មពីសំណាក់ទាហានរដ្ឋាភិបាលដែលដឹកនាំដោយលោកស្រី ស៊ូជី៕

ជប៉ុន កូរ៉េខាងត្បូង និងអាមេរិកព្រមព្រៀងគ្នាដាក់ទណ្ឌកម្មកងទ័ពលើកូរ៉េខាងជើង
By: Hary Hardbird | On: April 7th, 2017

នៅក្នុងថ្ងៃសុក្រទី7 នេះប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើការចុះកិច្ចព្រមព្រៀងសហការគ្នាក្នុងការទណ្ឌកម្មដោយប្រើកងទ័ពទៅលើប្រទេសកូរ៉េខាងជើង នេះបើយោងតាមការបង្ហាញឲ្យដឹងពីសារព័ត៌មានជាតិរបស់កូរ៉េខាងត្បូង។ ការចុះកិច្ចព្រមព្រៀងនេះគឺត្រូវបានគេមើលឃើញថាជាការឆ្លើយតបទៅកាន់ប្រទេសកូរ៉េខាងជើងដែលបានបាញ់មីស៊ីលចូលក្នុងដែនទឹកប្រទេសជប៉ុនកាលពីថ្ងៃសុក្រ។ គួរបញ្ជាក់ភាពតានតឹងបានកើតមានកាន់តែខ្លាំងដែលអាចបង្ករទៅជាការប៉ះទង្គិច បន្ទាប់ពីភាគីនៅក្នុងបញ្ហាបានជ្រើសយកការបង្ហាញសាច់ដុំជាជាងការចរចារដោយសន្តិវិធី ហើយជាពិសេសប្រទេសចិន​ និងប្រទេសរុស្ស៊ីបានធ្វើការរិះគន់ទៅកាន់សហរដ្ឋអាមេរិកថាជាអ្នកអុជអាលបង្កើតភាពតានតឹងទាំងអស់នេះ៕

រញ្ជួយដីកម្លាំង 4.5 រ៉ិចទ័រនឹងកើតមាននៅក្នុងប្រទេស Kazakhstan
By: Hary Hardbird | On: April 3rd, 2017

កម្លាំងរញ្ជួយដីដែលនឹងកើតមាន 4.5 រ៉ិចទ័រនឹងកើតមាននៅក្នុងតំបន់ភាគកណ្តាលនៃប្រទេស Kazakhstan នេះបើយោងតាមការបង្ហាញឲ្យដឹងពីសំណាក់មន្រ្តីនៅក្នុងប្រទេសនេះ។ ការចេញសេចក្តីប្រកាសនេះគឺអាជ្ញាធរនៅក្នុងប្រទេស Kazakhstan ចង់ឲ្យប្រជាជនដែលនៅក្នុងតំបន់មានការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ គួរបញ្ជាក់ថាការរញ្ជួយដីដែលមានកម្លាំង 4.5 រ៉ិចទ័រនេះនឹងគ្របដន្តប់ទៅលើផ្ទៃដីប្រមាណ 283 ម៉ាល ឬ ស្មើរនឹង 456 កីឡូម៉ែត្រ៕

Show Buttons
Hide Buttons