ប្ដី-ប្រពន្ធ និងប្អូន ស្លាប់គ្មានសល់ ខណៈបើកម៉ូតូលឿនបុកបង្គោលចំណាំងផ្លាត ត្រង់ផ្លូវកោង
By: Hary Hardbird | On: December 8th, 2016

ប្ដី-ប្រពន្ធ និងប្អូន បានស្លាប់គ្មានសល់ម្នាក់ ខណៈពួកគេបានបើកម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន ត្រង់ផ្លូវកោង ហើយបានធ្លាក់ចូលទៅក្នុងស្រះ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិ៥៦ ក្នុងភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ។ […]

រឿងទារុណកម្មឆក់លើកុមារតូចចាប់ខ្លួនជនដៃដល់បានហើយ
By: Hary Hardbird | On: December 8th, 2016

បុរសខ្ទើយជនជាតិវៀតណាម ដែលធ្វើទារុណកម្ម ដោយការឆក់លើកុមារតូច នៅខេត្តរតនគីរី ត្រូវបានចាប់ខ្លួនហើយ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានកិច្ច សហការរវាងប៉ូលិសកម្ពុជា និងវៀតណាម កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ។ជនសង្ស័យរូបនោះ ត្រូវបានអាជ្ញាធរវៀតណាមបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ វីដេអូឃ្លីបដែលជនសង្ស័យបានបង្ហោះលើបណ្តាញសង្គម ពីសកម្មភាពធ្វើទារុណកម្ម ឆក់យ៉ាងឃោរឃៅលើកុមារតូចបានទទួលរងការរិះគន់គ្រប់ទិសទី និងបានធ្វើឲ្យប្រជាពលរដ្ឋ […]

មន្រ្ដីកាំកុងត្រូលលើកឡើងថា ការរកឃើញម្ហូបអាហារមានសារធាតុគីមីហាមឃាត់គឺមិនត្រូវបញ្ចប់ត្រឹមតូបលក់នោះទេតែត្រូវស្រាវជ្រាវរកប្រភពដើមផលិត
By: Hary Hardbird | On: December 8th, 2016

អគ្គនាយកដ្ឋានកាំកុងត្រូលបានលើកឡើងថា ការចុះពិនិត្យ ទំនិញ ម្ហូបអាហារ មិន ត្រូវបញ្ចប់ត្រឹមការ ដាក់លក់នៅលើតូបនោះទេ ត្រូវចុះស្រាវជ្រាវដល់សិប្បកម្ម ឬកន្លែងប្រភពដើម ផលិតតែម្ដង ស្រប ពេលការធ្វើតេស្ដរកឃើញថា ទំនិញ ឬផលិតផល ម្ហូបអាហារ បន្លែផ្លែឈើ ដែលកំពុងចរាចរនៅលើ ទីផ្សារមានដាក់សារធាតុគីមីហាមឃាត់។   ថ្លែងក្នុងការចុះត្រួតពិនិត្យ […]

ក្រសួងព័ត៌មាន និងគណៈកម្មការទូរគមនាគមន៍កូរ៉េគ្រោងនឹងសហការរួមគ្នាក្នុងការផលិតកម្មវិធីភាពយន្ដនៅកម្ពុជា
By: Hary Hardbird | On: December 8th, 2016

ក្រសួងព័ត៌មាន និងគណៈកម្មការទូរគមនាគមន៍កូរ៉េ(KCC) គ្រោងនឹងសហការរួមគ្នាក្នុងការផលិតកម្មវិធីភាពយន្ដ សម្រាប់ចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង និងជំនាញបច្ចេកទេសលើវិស័យភាពយន្ដពីប្រទេសកូរ៉េ។   ថ្លែងក្នុងកិច្ចប្រជុំរវាងក្រសួងព័ត៌មាន និងគណៈកម្មការទូរគមនាគមន៍កូរ៉េ នាព្រឹកថ្ងៃទី0៧ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កូរ៉េជាប្រទេសទី១ដែលបានសហការជាមួយកម្ពុជាលើការផលិតភាពយន្ដ3D […]

អ្នកសារព័ត៌មានរង់ចាំយ៉ាងអន្ទះសារចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋសភាលើកទី៧នីកាលទី៥
By: Hary Hardbird | On: December 7th, 2016

ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិកំពុងតែរង់ចាំលទ្ធផលនៃកិច្ចប្រជុំសភាលើកទី៧នីកាលទី៥ដែលនៅក្នុងកិច្ចប្រជុំនេះគឺត្រូវបានគេដឹងថានឹងមានជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ។ ខណៈពេលនេះដែរគឺឯកឧត្តម កឹម សុខាកំពុងជួបជាមួយ សម្តេចក្រឡាហោម ស ខេង បន្ទាប់ពីឯកឧត្តមបានចំណាយអស់រយៈពេលជាង ២ ម៉ោងជួបជាមួយសម្តេចតេជោរួចមក៕

សម័យប្រជុំរដ្ឋសភាលើកទី៧ នីកាលទី៥
By: Hary Hardbird | On: December 7th, 2016

ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង  សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ដើម្បីពិភាក្សា និងអនុម័តសេក្តី  ព្រាង ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។ សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥នេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាសេនាបតីតេជោ   ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា […]

ទីលានប្រជាធិបតេយ្យនឹងត្រូវប្តូរទៅទីតាំងថ្មីទៅសួនច្បារមុខការ៉ាស់សាំងសូគីម៉ិចផ្លូវជាតិលេខ៥
By: Hary Hardbird | On: December 7th, 2016

ក្នុងបំណងយកទីតាំងទីលានប្រជាធិបតេយ្យ យកទៅ ធ្វើជាសួនច្បារបម្រើជាប្រយោជន៍សាធារណៈ និងសាងសង់កន្លែងសម្រាប់ជនពិការប្រគំតន្ត្រីនោះ ទីលានប្រជាធិបតេយ្យនេះ នឹងត្រូវប្តូរទៅទីតាំងថ្មី នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែត្រលេខ៦ សួនច្បារមុខការ៉ាស់សាំងសូគីម៉ិច។ ក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និង ទិវាជនពិការអន្តរជាតិលើកទី៣៤ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ “តំបន់ទីលានប្រជាធិបតេយ្យចាស់នេះបានបង្កការរំខានទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តនៅបូជនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ”។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា […]

រដ្ឋចំនួន៧០ នឹងត្រូវគេអញ្ជើញឱ្យចូលរួមសន្និសីទសន្តិភាពក្រុងប៉ារីសស្តីពីប៉ាឡេស្ទីន
By: Hary Hardbird | On: December 7th, 2016

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន នៅប្រទេសបារាំងលោក Sulieman Al Herfi បាននិយាយពីថ្ងៃចន្ទនេះថា រដ្ឋចំនួន៧០ នឹងត្រូវបានគេអញ្ជើញឱ្យចូល រួមសន្និសីទសន្តិភាពអន្តរជាតិមួយ ដែលគេបម្រុងធ្វើនៅពាក់កណ្តាលខែធ្នូនេះក្នុងក្រុងប៉ារីស។ លោក Al Herfi បានប្រាប់វិទ្យុសំឡេងប៉ាឡេស្ទីនជាផ្លូវការថា សន្និសីទនេះនឹងត្រូវគេធ្វើក្នុង កម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេស ។លោកបាននិយាយថា ប្រទេសបារាំងនឹងមិនដកខ្លួនចេញពីការធ្វើកិច្ចប្រជុំនេះដូចដែលបាន រាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយខ្លះនោះទេ ។នៅពេលគេសួរអំពីជំហរអាម៉េរិក […]

ជប៉ុនសរសើរចំពោះលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតដែលបានប្រព្រឹត្តិទៅដោយរៀបរយ និងមានអត្រាចូលរួមខ្ពស់
By: Hary Hardbird | On: December 7th, 2016

ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ដែលទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ដែលបានប្រព្រឹត្តិទៅដោយរៀបរយ និងមានអត្រាចូលរួមខ្ពស់។ សំខាន់ជាងនេះនោះ គ្រប់គណបក្សនយោបាយរបស់ប្រទេសកម្ពុជាទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងសុទ្ធតែគាំទ្រ និងទទួលយកបាននូវលទ្ធផល នៃការចុះឈ្មោះបោះឆ្នោតលើកនេះ។ នៅក្នុងជំនួបសម្តែងការគួរសម និងសវនការជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ […]

Show Buttons
Hide Buttons