រដ្ឋាភិបាលចិនទទូចឲ្យកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបញ្ចប់សកម្មភាពទាំងអស់គ្នា
By: Hary Hardbird | On: April 27th, 2017

នៅក្នុងសន្និសិទសន្តិសុខពិភពលោកនៅក្នុងទីក្រុង Moscow លោក Shoa Yuanming ដែលជាគណៈប្រតិភូតំណាងឲ្យរដ្ឋាភិបាលចិនបានថ្លែងថា ប្រទេសចិនសូមធ្វើការទទូចទៅដល់ប្រទេសកូរ៉េខាងជើងឲ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក៏ដូចជាអំពាចនាវទៅដល់សហរដ្ឋអាមេរិកសូមបញ្ឈប់សមយុទ្ធបង្ករជម្លោះរបស់ខ្លួនផងដែរ។ យ៉ាងណាមិញបើយោងតាមភ្នាក់ងារសម្ងាត់នៅក្នុងប្រទេសកូរ៉េខាងជើងបានរាយការណ៍ឲ្យដឹងថារដ្ឋឯកោមួយនេះបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបដោយយោធាទៅកាន់សហរដ្ឋអាមេរិកវិញ។ គួរបញ្ចាក់ថាបណ្តាប្រទេសនានានៅជុំវិញពិភពលោកបានអំពាវនាវទៅដល់ភាគីទាំងអស់នៅក្នុងជម្លោះឲ្យបន្ធូរបន្ថយភាពតានតឹង៕  

មហាក្សត្រអារ៉ាប៊ីសាអូឌីតទទួលស្គាល់ថាការចរចាររកសន្តិភាពនៅក្នុងប្រទេសស៊ីរីគឺជារឿងសំខាន់បំផុត
By: Hary Hardbird | On: April 27th, 2017

  មហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត Salaman bin Abdulaziz Al Saud បានបង្ហាញព្រះបន្ទូលថាកិច្ចចរចារស្វែងរកសន្តិភាពនៃប្រទេសស៊ីរីនៅក្នុងទីក្រុង Astana គឺជារឿងសំខាន់បំផុតដែលត្រូវតែធ្វើឡើង។ យ៉ាងណាមិញបញ្ហានៅក្នុងប្រទេសស៊ីរីនៅតែអ្វីដែលពិភពលោកកំពុងតែចាប់អារម្មណ៍ខ្លាំង ស្របពេលដែលប្រទេសមួយនេះធ្លាក់ចូលទៅក្នុងសង្គ្រាមចាប់តាំងពីឆ្នាំ 2011 មកម្លេះ៕    

បេក្ខភាពប្រជែងតំណែងប្រធាធិបតីបារាំងសង្ឃឹមថារុស្ស៊ី អាមេរិក និង ចក្រកភពអង់គ្លេសនឹងមានទំនាក់ទំនង ប្រសើរ
By: Hary Hardbird | On: April 26th, 2017

នៅក្នុងកិច្ចសម្ភាសន៍នៅក្នុងទូរទស្សន៍ មួយដែលធ្វើ ឡើងរវាង បេក្ខភាព កំពុងប្រជែងតំណែង ប្រធានាធិបតី បារាំងថ្មី លោកស្រី Marine Le Pen បានបង្ហាញ ពីទស្សនៈរបស់លោកស្រីសង្ឃឹមថា ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងធ្វើការសហការ គ្នាពង្រឹងទំនាក់ទំនងសម្រាប់ សន្តិភាព ។ នៅក្នុងឱកាសនោះផងដែរលោកស្រីក៏បានលើកឡើងអំពីការសោកស្តាយអំពីបញ្ហារបស់លោកស្រីកំឡុងពេលនៃការឃោសនាដែលជាហេតុធ្វើឲ្យការបោះឆ្នោតជុំដំបូងធ្វើឲ្យលោកស្រីទទួលបរាជ័យ។ […]

មេធាវីហ្វីលីពីនចោទប្រកាន់លោក Duterte គឺជាឃាតករនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ
By: Hary Hardbird | On: April 26th, 2017

កាលពីថ្ងៃច័ន្ទកន្លងមកនេះនៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិលោកមេធាវីហ្វីលីពីន Jude Sabio បានធ្វើការដាក់ពាក្យប្តឹងទៅកាន់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ថាជាឃាតករសម្លាប់ប្រជាជនហ្វីលីពីនចំនួន 8 ពាន់នាក់នៅក្នុងប្រតិបត្តការកម្ចាត់គ្រឿងញៀនរបស់លោក។ យ៉ាងណាមិញលោកមេធាវីដដែលបានបន្តថាលោក Duterteមិនត្រឹមតែសម្លាប់ប្រជាជនហ្វីលីពីននៅពេលគាត់ក្លាយជាប្រធានាធិបតីនោះទេ ក៏ប៉ុន្តែនៅក្នុងពេលលោកកាន់តំណែងចៅហ្វាយក្រុង Davao រូបគាត់ក៏ធ្លាប់សម្លាប់មនុស្សមិនក្រោម 1400 នាក់ផងដែរ។ ខណៈពេលនេះផងដែរតុលាការឧក្រិដ្ឋកម្មអន្តរជាតិកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរឿងរ៉ាវទាំងអស់នេះ៕

ជប៉ុន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធរួមគ្នាក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
By: Hary Hardbird | On: April 24th, 2017

បើយោងតាមរយៈ មេបញ្ជការនៅ ក្នុងប្រទេសជប៉ុន បានប្រកាសឲ្យដឹង កាលពីម្សិលមិញថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើម ធ្វើសមយុទ្ធ រួមគ្នា នៅក្នុងតំបន់ មហាសមុទ្រ ប៉ាស៊ីហ្វិក។ យ៉ាងណាក៏ដោយ ក្រុមនាវាចម្បាំង របស់សហរដ្ឋអាមេរិក គឺត្រូវបានគេដឹងថា ដឹកនាំដោយលោក មេបញ្ជាការ Carl […]

អង្គការសហប្រជាជាតិព្រមានពីការរីកចម្រើនយ៉ាងឆាប់រហ័សអំពីមីស៊ីលកូរ៉េខាងជើង
By: Hary Hardbird | On: April 21st, 2017

បើយោងតាមអ្នកជំនាញដែលជាសមាជិកនៃអង្គការសហប្រជាជាតិចំនួន 8 នាក់បានបង្ហាញជាលក្ខណៈព្រមានទៅកាន់ពិភពលោកឲ្យដឹងថាមីស៊ីលដែលប្រទេសកូរ៉េខាងជើងបានបាញ់ចេញពីនាវាមុជទឹកគឺពិតជាមិនអាចមើលរំលងបាន។ តាមរយៈក្រុមអ្នកជំនាញដដែលបានបន្តថាមីស៊ីលដែលប្រទេសកូរ៉េខាងជើងធ្វើការសាកល្បងកាលពីលើកមុនដោយបាញ់ចេញពីនាវាមុជទឹកនោះគឺប្រភេទ KN-11 ឬ ហៅថា “ Pukkuksong-1”។ នេះគឺជាការចេញសញ្ញាព្រមានទៅកាន់ពិភពលោកជាលើកទីពីរហើយរបស់ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិអំពីការរីកចម្រើនយ៉ាងលឿននៃសព្វាវុធរបស់ប្រទេសកូរ៉េខាងជើង ស្របពេលដែលស្ថានការណ៍នៅក្នុងឧបទ្វីបកូរ៉េកំពុងតែមានកម្តៅកើនឡើងខ្លាំង៕

ពិតជាសាហាវ បុរសថៃម្នាក់សម្លាប់កូនស្រីដោយសារតែលេងបណ្តាញសង្គមច្រើនពេក
By: Hary Hardbird | On: April 10th, 2017

បុរសជនជាតិថៃម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះហៅក្រៅ Joi ដែលមានអាយុ 41 ឆ្នាំ រស់នៅក្នុងតំបន់ពេជ្យបុរីប្រទេសថៃត្រូវបានប៉ូលីសព្រហ្មទណ្ឌរបស់ប្រទេសថៃចាប់ខ្លួន បន្ទាប់ពី Joi បានអាករសម្លាប់កូនស្រីវ័យ 13 ឆ្នាំរបស់ខ្លួន។ យ៉ាងណាមិញតាមរយៈរបាយការណ៍ប៉ូលីសបានឲ្យដឹងថា Joi បានប្រល័យជីវិតកូនស្រីខ្លួនឯង បន្ទាប់ពីឪពុក និងកូនស្រីបានផ្ទុះនូវជម្លោះរឿងកូនស្រីចំណាយពេលច្រើនពេកក្នុងការលេងបណ្តាញសង្គម Facebook និង Line។ ជាមួយគ្នានោះផងដែរស្រ្តីដែលជាម្តាយ […]

ភ្លៀងនិងព្រិលបង្កឱ្យមានការភ័យខ្លាចពីទឹកជំនន់ នៅកាស្មៀរដែលឥណ្ឌាត្រួតត្រា
By: Hary Hardbird | On: April 8th, 2017

ភ្លៀងឥតឈប់ឈរនឹងការធ្លាក់ព្រិលនៅកាស្មៀរ ដែលឥណ្ឌាត្រួតត្រាកាលពីថ្ងៃព្រហស្បតិ៍នេះ បានបង្កឱ្យមានការភ័យខា្លចពីទឹកជំនន់ក្នុង ចំណោមពួកអ្នកស្រុក។ ភ្លៀងដែលកំពុងបន្តចាប់តាំងពី៣ថ្ងៃកន្លងទៅបានជំរុញឱ្យកម្រិតទឹកឡើងនៅតាមទន្លេនឹង ខ្សែទឹកនានា ។ ពួកអាជ្ញាធរបានបញ្ជាជាឱ្យបិទសាលារៀន និងមហាវិទ្យាល័យនៅទូទាំងតំបន់សម្រាប់ពេល ៣ថ្ងៃក្នុងខណៈដែលមានភ្លៀងយ៉ាងខ្លាំងនេះ ។ ពួកមន្ត្រីក៏បានចេញការព្រមានមួយផងដែរដល់ប្រជាជនដែលរស់នៅក្នុងតំបន់ដែលទាប។ តាមពួកមន្ត្រីទឹកជំនន់ និងធារាសាស្ត្រឱ្យដឹងថា កម្រិតទឹកនៅក្នុងទន្លេ Jhelum  បានឆ្លងគំនូស ព្រមមានទឹកជំនន់១៦ហ្វីតនៅឯ Ram Mumshibagh […]

បេសកជននុយក្លេអ៊ែររបស់ប្រទេសចិន នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងសប្តាហ៍ក្រោយនេះ
By: Hary Hardbird | On: April 8th, 2017

រដ្ឋមន្ត្រីការបរទេសក្រុងសេអ៊ូលបាននិយាយកាល ពីថ្ងៃព្រហស្បតិ៍ថា បេសកជននុយក្លេអ៊ែរកំពូលរបស់ប្រទេសចិននឹងធ្វើទស្សនកិច្ចនៅកូរ៉េខាង ត្បូងនាសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាគ្នាពីការបង្កហេតុនានា របស់កូរ៉េខាងជើង នឹងការ ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់អាម៉េរិកមួយនៅទីក្រុងសេអ៊ូល ។ តាមក្រសួងបានឱ្យដឹងថា ក្នុងអំឡុងស្នាក់នៅចំនួនថ្ងៃនៅទីក្រុងសេអ៊ូល ដែលនឹងចាប់ផ្តើម នៅថ្ងៃច័ន្ទនោះ លោក Wu Dawei  នឹងធ្វើកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយសមភាគីកូរ៉េខាងត្បូង របស់លោក លោក Kim […]

Show Buttons
Hide Buttons