រដ្ឋាភិបាលហ្វីលីពីននឹងផ្តល់សេវាពន្យាកំណើតទៅកាន់ស្រ្តី 6លាននាក់នៅក្នុងប្រទេស

3 Views
January 12, 2017


កាលពីម្សិលមិញនេះ ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនគឺលោក Rodrigo Duterte បានធ្វើការចុះហត្ថលេខាយល់ព្រមផ្តល់សេវាពន្យាកំណើតទៅដល់ស្រ្តីហ្វីលីពីនចំនួន 6 លាននាក់ដោយឥតគិតថ្លៃ។ យ៉ាងណាមិញមូលហេតុដែលធ្វើឲ្យលោកប្រធានាធិបតីហ្វីលីពីនសម្រេចចិត្តធ្វើការផ្តល់នូវសេវានេះពី ព្រោះតែតាមរយៈរបាយការណ៍របស់ Ernesto Pernia បានបង្ហាញថាយ៉ាងហោចណាស់ស្រ្តីជនជាតិហ្វីលីពីន ចំនួន 11 នាក់បានស្លាប់ជារៀងរាល់ថ្ងៃដោយសារតែបញ្ហាបង្ករឡើងដោយការបាញ់កូន។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានៃការចាញ់កូនគឺគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ តែអ្វីដែលសំខាន់បន្ទាប់ទៀតគឺលោក Duterte បានគិតទៅដល់បញ្ហាជីវភាពប្រជាជន និងបញ្ហាមានកូនដោយមិនទាន់រៀបការ ដែលទាំងអស់នេះនឹងបង្ករផលវិបាកក្នុងការអភិវឌ្ឍរបស់ប្រទេសហ្វីលីពីន៕


Facebook Comment

Show Buttons
Hide Buttons