Trump ហៅសារព័ត៌មាន CNN ដ៏ល្បីល្បាញថាផ្សាយព័ត៌មានមិនពិត


កាលពីថ្ងៃពុធម្សិលមិញនេះលោកប្រទេសធាធិបតីជាប់ឆ្នោតដែលនឹងត្រូវឡើងកាន់តំណែងនាពេលដ៏ខ្លីខាងមុខនេះ បានហៅទៅកាន់អ្នកយកព័ត៌មាន CNN ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកថា “ ព័ត៌មានមិនពិត”។ បន្ទាប់ពីចប់សុន្ទករថារបស់ខ្លួនលោក Trump បានទទួលការចោទសួរអំពីអ្នកយកព័ត៌មាននានា ហើយនៅក្នុងចំណោមនោះក៏មានភ្នាក់ងាររបស់សារព័ត៌មាន CNN ផងដែរ។ គួរបញ្ជាក់ថាលោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកបានធ្វើការចង្អុលទៅកាន់ភ្នាក់ងារសារព័ត៌មាន CNN ព្រមទាំងនិយាយថា “ ខ្ញុំមិនឲ្យអ្នកសួរមកកាន់ខ្ញុំទេ អ្នកគឺជាសារព័ត៌មានផ្សាយរឿងមិនពិត”៕