របកគំហើញថ្មីពាក់ព័ន្ធការភ្ញាស់ស៊ុតដាយណួស័រ


តាមរយៈការរកឃើញ និង សិក្សាលើ ហ្វស៊ីអំប្រ៊ីយ៉ុងដាយណូស័របានអោយដឹងថា ទោះបីជា ដាយណូស័រមួយចំនួនជាអំបូរបក្សីក៏ដោយ អំប្រ៊ីយ៉ុងរបស់ដាយណូស័រវិវត្តដោយប្រើប្រាស់ រយៈពេលវែងជាងសត្វដទៃដល់ទៅ២ដង។

នេះមានន័យថា ស៊ុតដាយណូស័រមួយត្រូវការពេល ៦ ខែដើម្បីភ្ញាស់បាន។ ដាយណូស័រតូច Protoceratops មានទំហំប៉ុនចៀម ត្រូវការ ពេលដល់ទៅ ៨៣ ថ្ងៃដើម្បីភ្ញាស់ស៊ុត សម្រាប់ដាយណូស័រទំហំមធ្យម ដូចជា Hypacrosaurus ត្រូវការពេលជាង ១៧១ ថ្ងៃដើម្បីភ្ញាស់ស៊ុត។

មានដាយណូស័រជាច្រើនទៀតដែលមានទំហំធំជាង Hypacrosaurus គេអាចសន្មតថា ដាយណូស័រចំណាយពេល១ឆ្នាំ ដើម្បីភ្ញាស់ និងចិញ្ចឹមកូន។ អំប្រ៊ីយ៉ុងស៊ុត វិវត្តយឺត អាចមានន័យថា ដាយណូស័រក៏ចំណាយពេលយូរដែរ ក្នុងការវិវត្តរាងកាយ។ កំនើនដាយណូស័រយឺតនេះ អាចជាកត្តាមួយដែលធ្វើអោយពូជដាយណូស័រដាច់ពូជកាលពី ៦៥ លានឆ្នាំមុន។