Donald Trump ធ្វើអោយហ៊ុនរបស់តូយូតាធ្លាក់ ១,២ ពាន់លានដុល្លារ ក្នុងពេល ៥នាទី

2 Views
January 12, 2017


សារមួយនៅលើប្រព័ន្ធផ្សព្ធផ្សាយសង្គម twitter របស់លោក Donald Trump ដែលបានសរសេរ កាលពីថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំមានអត្ថន័យ ៖  «ក្រុមហ៊ុនតូយូតានឹងសង់រោងចក្រផលិតឡានកូរូឡានៅ បាចា ប្រទេសម៉ិចស៊ិច សម្រាប់លក់នៅ សហរដ្ឋអាមេរិក។ គ្មានផ្លូវទេ! សង់រោងចក្រនៅអាមេរិក មិនអ៊ីចឹងត្រូវបង់ពន្ធច្រើន។»

៥នាទីប៉ុណ្ណោះក្រោយសារនេះបានបង្ហោះនិងចែកចាយលើប្រព័ន្ធអ៊ិនធើណិត ភាគហ៊ុនរបស់ ក្រុមហ៊ុនផលិតរថយន្តជប៉ុនតូយូតា បានធ្លាក់ចុះ៣% ស្មើរនឹងការធ្លាក់តម្លៃភាគហ៊ុន ១,២ ពាន់លានដុល្លារអាមេរិក។

 

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនតូយូតា លោក Akio Toyoda បានឆ្លើយតបវិញថា ក្រុមហ៊ុនតូយូតា មិនមានការផ្លាស់ប្តូរគម្រោងភ្លាមៗឡើយ ការសម្រេចចិត្តបន្ទាប់នឹងបត់បែនតាមច្បាប់ថ្មីដែល ប្រធានាធិបតីថ្មីបង្កើតឡើង។

ក្រៅពីក្រុមហ៊ុនតូយូតា ក្រុមហ៊ុនផលិតរថយន្តហ្វត Ford ក៏បានផ្លាស់ប្តូរការសាងសង់រោងចក្រ ពីប្រទេសម៉ិចស៊ិច មកសហរដ្ឋអាមេរិកដែរ។ សារខាងក្រោមរបស់លោក Donald Trump បានលើកឡើងថា អរគុណក្រុមហ៊ុនហ្វតដែលលប់ចោលការសាងសង់រោងចក្រនៅប្រទេស ម៉ិចស៊ិច ហើយងាកមកបង្កើតការងារ ៧០០ កន្លែងនៅសហរដ្ឋអាមេរិកវិញ។ នេះគ្រាន់តែជា ការចាប់ផ្តើមប៉ុណ្ណោះ ។  


Facebook Comment

Show Buttons
Hide Buttons