ការវិវត្តរបស់ iPhone ក្នុងរយៈពេល ១០ ឆ្នាំ​


ថ្ងៃទី ៩ ខែមករា កាលពី ១០ឆ្នាំមុន ជាថ្ងៃដែលលោក Steve Jobs ប្រកាសជាសាធារណៈ លើកដំបូងថា ក្រុមហ៊ុន​ Apple នឹងបង្កើតកែច្នៃទូរស័ព្ទដៃសារជាថ្មី។ បច្ចេកវិទ្យាស្មាតហ្វូនដ៏ ថ្មីស្រឡាងនេះទាក់ទាញអោយមានអតិថិជនជាច្រើនតំរង់ជួរទិញ ពេលដែលក្រុមហ៊ុនចាប់ ផ្តើមប្រកាសការលក់លើកដំបូងនៅក្នុងខែ មិថុនា ឆ្នាំ ២០០៧។ ៣ខែបន្ទាប់មក នៅថ្ងៃទី ១០ ខែកញ្ញា ក្រុមហ៊ុន Apple ប្រកាសការលក់អស់ស្មាតហ្វូន ១ លានគ្រឿងដំបូងរបស់ខ្លួន។ ជោគជ័យនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ សន្ទុះនៃការពេញនិយម iPhone កើនឡើង ជាលំដាប់ សឹងតែក្តោបក្តាប់ទីផ្សារស្មាតហ្វូនទាំងមូល។ អាយហ្វូនពីមួយជំនាន់ទៅមួយជំនាន់ តែងតែមានការអភិវឌ្ឍលើបច្ចេកវិទ្យារបស់ខ្លួន។

នេះជាការវិវត្តរបស់ iPhone ក្នុងរយៈពេល ១០ឆ្នាំ ៖ ចុចមើលវីដេអូ