ទូរស័ព្ទដៃ Nokia ត្រលប់មកកាន់ទីផ្សារម្តងទៀត


ទូរស័ព្ទដៃ Nokia ដែលបានបាត់ស្រមោលប៉ុន្មានឆ្នាំចុងក្រោយ នឹងបង្ហាញខ្លួនម្តងទៀត ជាលើកដំបូងបំផុតនៅប្រទេសចិន ចែកចាយផ្តាច់មុខដោយ​ ក្រុុមហ៊ុន JD.com។ ក្រុមហ៊ុនហ្វាំងឡង់ HMD Global ជាក្រុមហ៊ុនធំ ផលិតទូរស័ព្ទ Nokia បានប្រកាសថា ស៊ែរីស្មាតហ្វូន Nokia ដំបូងបំផុត គឺ Nokia 6 ដែល នឹងចេញលក់ជាផ្លូវការ នៅដើមឆ្នាំ ២០១៧ តែនេះមិនមែនជាស្មាតហ្វូនតែមួយគត់របស់ Nokia ឡើយ  ស្មាតហ្វូន Nokia  ដ៏ទៃទៀត នឹង ត្រូវបានដាក់លក់បន្តបន្ទាប់ នៅក្នុងឆ្នាំ ២០១៧។

 

Nokia 6 ដំណើរការដោយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Andriod មាន RAM 4GB ផ្ទុកទិន្នន័យបាន 64GB មានកាមេរ៉ាមុខ 8MP និង កាមេរ៉ាក្រោយ 16MP។