តារាចម្រៀង Ed Sheeran ទើបនឹងចេញបទថ្មី កាលពីយប់មិញនេះ​

2 Views
January 12, 2017


តាំងពីថ្ងៃ​ចូលឆ្នាំថ្មីមក តារាចម្រៀងអង់គ្លេស លោក Ed Sheeran បានបង្ហើបតាមរយៈប្រព័ន្ធផ្សព្វផ្សាយ Twitter ថានឹងចេញ អាល់បុមថ្មី នៅថ្ងៃ ៦ ខែមករា។ កាលពីយប់មិញនេះ បទចម្រៀង ២ បទ របស់ Ed Sheeran ត្រូវបានដាក់អោយ ស្តាប់ និង ទាញយក លើគេហទំព័រ Spotify, Apple Music និង Youtube ។ បទចម្រៀងទាំង ២  បទដែលទើបនឹងចេញ មានចំណងជើង “Castle on the Hill” និង “Shape of You” ។ បទទាំង២នេះ ដាក់លើ Youtube មិនដល់ ២៤ ម៉ោងផង មានចំនួនអ្នកចុចស្តាប់ ជិត ៥០០,០០០ ទៅហើយ។

  1. អគារអេកូបរិស្ថាន កាត់បន្ថយឧស្ម័នកាបូនិក១៣០ តោនក្នុងមួយឆ្នាំ

Tao Zhu Yin Yuan ជាអគារអេកូបរិស្ថាន ដែលនឹងហុំព័ទ្ធដោយរុក្ខជាតិបៃតង ២៣,០០០​ ដើម ដើម្បីស្រូបយកឧស្ម័នកាបូនិក ១៣០ តោនក្នុងមួយឆ្នាំ។​ ឧស្ម័នកាបូនិក ជាឧស្ម័នផ្ទះកញ្ចក់ដែលធ្វើអោយប៉ះពាល់ដល់ ការកើនកំដៅផែនដី។

លោក​ Vincent Callebaut មកពីប្រទេសបារាំង ជាស្ថាបត្យករនៃអគារនេះ ធ្លាប់បាន សាងសង់អគារជាច្រើនបែប អេកូបរិស្ថានដូចនេះដែរ ដោយគាត់តែយកផ្នែកបរិស្ថាន គិតគូរជាមុន មុនពេលចេញគម្រោងអគារនីមួយ។ សម្រាប់ Tao Zhu Yin Yuan វិញ ក្រៅពីកាត់បន្ថយឧស្ម័នកាបូនិកហើយ អគារនេះសាងសង់ឡើងមានរាងចម្លែក ដើម្បីអោយពន្លឺថ្ងៃ អាចជះចូលតាមបង្អួចគ្រប់គ្រាន់ កាត់បន្ថយការប្រើប្រាស់អគ្គីសនី។ អគារនេះ កំពុងសាងសង់នៅ តៃវ៉ាន់ នឹងរបញ្ចាប់រួចជាស្ថាពក្នុងខែ កញ្ញា ឆ្នាំ ២០១៧ ។

 


Facebook Comment

Show Buttons
Hide Buttons