​ខ្លាច​អាជ្ញាធរខេត្ត បិទ​អាជីវកម្ម​ធ្វើ​ប្រហុក​របស់ខ្លួន ព្រម​បូម​កាកសំណល់​ស្អុយ​


ដោយ ខ្លាច ការព្រមាន ចុងក្រោយ ពី អាជ្ញាធរ និង ជំនាញ ពាក់ព័ន្ធ ដែលថា ទុកពេល ១ សប្តាហ៍ ទៀត ប៉ុណ្ណោះ នឹង បិទ អាជីវកម្ម ប្រហុក ” ទឹកភ្នែក ” នោះ ទើប ម្ចាស់ គឺ ចឹក ហង្ស តាំង ដ៏ រឹងរូស មិន ចែក គេ រស់នៅ ផ្លូវ លេខ ៥ ភូមិ ២ សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ យល់ព្រម ទាំង ទើសទាល់ ជាមួយ មន្ត្រី បូម កាកសំណល់ រឹង រាវ ស្អុយ អសោច យកចេញ ទៅ ចោល ឆ្ងាយ ។

 

លោក នាង ហាវ អភិបាលរង ក្រុង សិរីសោភ័ណ បានអោយដឹង នៅ ថ្ងៃទី ១១ មករា ថា : ម្ចាស់ អាជីវកម្ម ធ្វើ ប្រហុក ផ្អក និង ត្រីងៀត ” ទឹកភ្នែក ” គឺ ចឹក ហង្ស តាំង នោះ បាន ព្រម សហការ នឹង អាជ្ញាធរ និង ជំនាញ បរិស្ថាន ក្នុង ការជួល ឡាន បូម លូ ដើម្បី យក កាកសំណល់ រឹង រាវ ដែល ស្អុយគគ្រុក និង បង្ក ផលប៉ះពាល់ បរិស្ថាន អនាម័យ នោះ ចេញ ហើយ កាលពី ថ្មីៗ នេះ ។ បន្ទាប់ ពីនេះ ម្ចាស់ នឹង គ្រប់គ្រង កាកសំណល់ ហើយ ធានាថា មិន បង្ក ស្អុយ និង ប៉ះពាល់ បរិស្ថាន អនាម័យ ដល់ អ្នកជិតខាង ទៀត ។ ពោលគឺ ការយក ចេញ ក្រោយ លោក អ៊ុក រាត្រី អភិបាល ស្តីទី ខេត្ត និង មន្ត្រី ចម្រុះ បាន ចុះទៅពិនិត្យ វាយតម្លៃ និង ព្រមាន ដោយផ្ទាល់ ដល់ទី តាំង នោះ កាលពី ថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៧ ។

កាលនោះ លោក អ៊ុក រាត្រី បាន ថ្លែងថា អាជ្ញាធរ និង ជំនាញ ជិត អស់ ការអត់ធ្មត់ ហើយ លើ ករណី អាជីវកម្ម ប្រហុក ” ទឹកភ្នែក ” របស់លោក ហង្ស តាំង នោះ ។ មន្ត្រី ពិសេស គឺ ដល់ ថ្នាក់ លោក អភិបាលខេត្ត ស្តីទី បន្ទាយមានជ័យ តែម្តង ចុះទៅពិនិត្យ ទីតាំង នោះ កាលពី ល្ងាច ថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៧ ។

លោក និយាយថា ទីតាំង នេះ ពិតជា បង្ក ផលប៉ះពាល់ ធ្ងន់ធ្ងរ ដល់ ពលរដ្ឋ ជិតខាង ជាង ៥ ឆ្នាំ មក មែន ។ ដូច្នេះ ក្នុង ១ អាទិត្យ ទៀត បើ លោក ហង្ស តាំង បូម កាកសំណល់ ស្អុយ ចេញ អោយអស់ និង ធ្វើ អាង ចម្រោះ ថ្មី តាម ស្តង់ដារ កាត បន្ថយ បំបាត់ ក្លិនស្អុយ និង បង្ការ ថែរក្សា អនាម័យ កុំ បង្ក បំពុលបរិស្ថាន អនាម័យ ជាថ្មី ។ បើ មិន ដូច្នោះ អាជ្ញាធរ និង ជំនាញ នឹង បិទ អាជីវកម្ម ធ្វើ ប្រហុក នេះ ។

ករណីនេះ លោក ហង្ស តាំង សន្យាថា ជួល អ្នក កាយ លូ បូម សំណល់ រាវ នោះ ចេញ បន្ទាប់មក នឹងធ្វើ អាង ចម្រោះ សំណល់ រាវ កខ្វក់ ប្រើប្រាស ថ្នាំ EM ជា ជំនួយ ដើម្បី បំបាត់ កាត់បន្ថយ ក្លិនស្អុយ ៕