ព្រះមហាក្សត្រថៃចង់ឲ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញ

2 Views
January 11, 2017
Tags:


កាលពីម្សិលមិញនេះលោកនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់ អូចា បានថ្លែងថាព្រះមហាក្សត្រនៃប្រទេសថៃទ្រង់មានបំណងចង់ឲ្យមានការរៀបចំរចនាសម្ព័ន្ធសារជាថ្មីឡើងវិញនៅក្នុងរបបរាជានិយមរបស់ទ្រង់។ លោកអូចាបានបញ្ជាក់ថាដំណើរនៃការរៀបចំនេះគឺអាចនឹងប្រព្រឹត្តិឡើងដោយចំណាយរយៈពេលប្រហែលជា 3 ខែ។

គួរបញ្ជាក់ថាព្រះមហាក្សត្រ មហា វិជ្ជរ៉ាលុងកន បានឡើងគ្រងរាជ្យកាលពីថ្ងៃទី 1 ខែធ្នូរកន្លងមកនេះ បន្ទាប់ពីអតីតប្រះមហាក្សត្រថៃព្រះបាទ ភូមិ វិបុល អាប់ឌុលយ៉ាដេត បានយាងចូលទីវង្គត ហើយជាពិសេសបន្ទាប់ពីឡើងគ្រងរាជ្យគឺអំណាចភាគច្រើនគឺត្រូវបានគ្របគ្រងដោយយោធា៕


Tags:

Facebook Comment

Show Buttons
Hide Buttons