​ឧកញ៉ា អ៊ុក គឹម​សាន ចេញមុខ​ជាថ្មី រកស៊ី​ដឹកឈើ​ប្រណិត គ្មាន​សមត្ថកិច្ច​បង្ក្រាប


ឧកញ៉ា អ៊ុក គឹម សាន ដែល ល្បី ខាង រកស៊ី ឈើ ក្នុង ទឹកដី ស្រុក សៀម ប៉ាង ខេត្តស្ទឹងត្រែង និង ដឹកជញ្ជូន ឈើ បានចាប់ផ្តើម ចេញមុខ សាជាថ្មី ក្នុងការ ដឹកជញ្ជូន ឈើ ប្រណីត ដោយ គ្មាន អាជ្ញាធរ ពាក់ព័ន្ធ ហ៊ាន បង្ក្រាប នោះទេ ។ ឈើ ជាច្រើន នោះ បាន ត្រូវ ដឹក តាម រថយន្ត យី ឌុប ចេញពី ឃ្លាំង វាយ ថ្ម របស់ ឧកញ៉ា អ៊ុក គឹម សាន ។

មន្ត្រី សមត្ថកិច្ច បាន ឲ្យ ដឹងថា រថយន្ត ដឹកឈើ ជាង ៣០ គ្រឿង គឺមាន ចំនួន ៩ គ្រឿង គ្មាន ប៉េសេ ( លោត ឆត្រ ) ខណៈ ត្រូវរ៉ូវ គ្នា រវាង ក្រុមហ៊ុន និង រដ្ឋបាល ព្រៃឈើ ខេត្ត ។ នា យប់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៦ រថយន្ត យី ឌុប បាន ដឹក ចេញពី តំបន់ ឃ្លាំង វាយ ថ្ម ចំនួន ១២ គ្រឿង តាម សកម្មភាព សម្រុក បំផុត ដើម្បី បន្លំ ដឹក ចេញ ជ្រក តាម រូបភាព កាត់ ប៉េសេ ។ ឧកញ៉ា អ៊ុក គឹម សាន កំពុង កេណ្ឌ ប្រមូល អតីត អ្នករកស៊ី ឈើ ដឹកឈើ មក ដាក់ នៅក្នុង ឃ្លាំង វាយ ថ្ម បន្តទៀត ចាំ ប្រមូល ទិញ ទាំង មិនមាន ព្រៃ សម្បទាន នៅ ស្រុក សៀម ប៉ាង ។

សេចក្តីរាយការណ៍ បាន ឲ្យ ដឹងថា កាលពីពេល ថ្មីៗ នេះ រថយន្ត យី ឌុប ដឹកឈើ ប្រណីត ធ្នង់ ចេញពី ឃ្លាំង វាយ ថ្ម មិន ត្រឹមតែ មានការ បើកភ្លើង ខៀវ ពី អាជ្ញាធរ សមត្ថកិច្ច និង ជំនាញ រដ្ឋបាល ព្រៃឈើ ប៉ុណ្ណោះ ទេ បន្ទាប់ពី កាត់ ប៉េសេ នោះ រូបភាព នា យប់នោះ ផងដែរ ក៏មាន ការបន្លំ រថយន្ត ធំ មួយគ្រឿង មក តាម ឡាន ខ្សែ កាត់ ប៉េសេ នេះ កាច់ចង្កេះ ទៅ ចំណុច ស្រែ ពក ព្រំប្រទល់ ស្រុក សេ សាន ខេត្ត ស្ទឹង ត្រែង និង ស្រុក កូន មុំ ខេត្តរតនគិរី ។ អ្នកធ្វើ សកម្មភាព បន្លំ ដឹកឈើ ប្រណីត ចេញពី ចំណុច ឃ្លាំង វាយ ថ្ម ជ្រក ក្រោម ប៉េសេ ឧកញ៉ា អ៊ុក គឹម សាន គឺមាន ឈ្មោះ ណែម ត្រូវ ជា ប្អូន ឧកញ៉ា អ៊ុក គឹម សាន និង ឈ្មោះ ផល្លី ត្រូវជា ឪពុកមា ។

លោក មាស ផុន នាយ ខណ្ឌ រដ្ឋបាល ព្រៃឈើ បាន បញ្ជាក់ថា ” គ្មាន ករណីនេះ កើតមាន ទេ ម្យ៉ាងទៀត ខ្ញុំ មាន កម្លាំង និង មន្ត្រី ជំនាញ ចាំមើល ចាំ កត់ នៅ កន្លែង ឃ្លាំង វាយ ថ្ម នោះ អស់ហើយ ។ គេ បាន រាយការណ៍ មក ថា ឧកញ៉ា អ៊ុក គឹម សាន ដឹកជញ្ជូន ឈើ ប្រណីត ធ្នង់ ចេញពី ឃ្លាំង វាយ ថ្ម ស្ថិតក្នុង ស្រុក សៀម ប៉ាង ខេត្តស្ទឹងត្រែង មាន ប៉េសេ ត្រឹមត្រូវ និង យកមក ស្តុក ទុក នៅ ចំណុច ព្រែក អញ្ចាញ ស្រុក មុខកំពូល ខេត្តកណ្តាល ” ។

គួរ បញ្ជាក់ថា រាល់ ការដឹកជញ្ជូន ពី ស្រុក សៀម ប៉ាង មក នោះ គឺ កាច់ចង្កេះ មិនបាន ចូល ក្នុង ឃ្លាំង ស្របច្បាប់ បែរជា បន្លំ ដឹក បន្ត ទៅកាន់ ខេត្តព្រៃវែង , ស្វាយរៀង ឆ្លងទៅ វៀតណាម និង មានការ ទម្លាយ ឲ្យ ដឹង ទៀតថា គ្រាន់តែ ដឹកឈើ ជាង ៣០ ឡាន យី ឌុប មាន ៩ គ្រឿង គ្មាន ប៉េសេ ព្រមទាំង ប្រើ រូបភាព បន្លំ ទៀត ត្រង់ ថា ដឹក ពី ចំណុចឃ្លាំង វាយ ថ្ម ស្រុក សៀម ប៉ាង ចូល ទឹកដី ខេត្តស្ទឹងត្រែង បែរជា បង្វែ ទិសដៅ ទៅកាន់ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង ចូល ខេត្តកំពង់ចាម ខេត្តកណ្តាល ដើម្បី កាច់ចង្កេះ ទៅ វៀតណាម ផ្ទុយ ពី លិខិតអនុញ្ញាត ( ប៉េសេ ) ។

លោក ឧកញ៉ា អ៊ុក គឹម សាន មិនអាច សុំ ការអត្ថាធិប្បាយ បានទេ ពាក់ព័ន្ធ ករណី ខាងលើនេះ ៕