សំរាម​នៅ​តំបន់​មួយចំនួនក្នុង​ខណ្ឌ​សែន​សុខ រប៉ាត់រប៉ាយ និង​កន្លែង​ខ្លះ គរ​នៅ​ចិញ្ចើមផ្លូវ និង​ក្លិនស្អុយ

1 Views
January 11, 2017


មិន ថា ផ្លូវ តូច ឬ ផ្លូវធំ ទេ រយៈពេល ចុងក្រោយ នេះ សង្កេតឃើញ សំរាម នៅ តំបន់ មួយចំនួន រប៉ាត់រប៉ាយ និង កន្លែង ខ្លះ គរ នៅ ចិញ្ចើមផ្លូវ និង ហៀរ ដល់ ទ្រូងផ្លូវ ក៏មាន ជាពិសេស នៅ ក្រុម សែន សុខ ៦ ក្នុង សង្កាត់ ឃ្មួញ ខណ្ឌ សែន សុខ ។

មាន ហេតុផល ច្រើនយ៉ាង ដែល នាំ ឲ្យ កើតមាន គំនរ សំរាម រាយប៉ាយ បែបនេះ ។ ទី ១ អាចមកពី ប្រជាពលរដ្ឋ ទុកដាក់ សំរាម វេច ខ្ចប់ មិនមាន សណ្តាប់ធ្នាប់ និង មិនមាន ធុងសំរាម ត្រឹមត្រូវ ។ មូលហេតុ ទី ២ មកពី ក្រុមហ៊ុន ស៊ិន ទ្រី ដែល ម៉ៅការ ខាង ប្រមូល សំរាម មិន យក សំរាម ទៀងទាត់ ។

ហេតុនេះហើយ បានជា បងប្អូន ប្រជាពលរដ្ឋ មួយចំនួន បាន យក សំរាម មក បោះចោល នៅ និង ចិញ្ចើមផ្លូវ និង ហៀរ មកលើ ផ្លូវ បណ្តាល ឲ្យ សត្វពាហន : រើកកាយ រប៉ាត់រប៉ាយ ពេញ ផ្លូវ និង សំរាម ខ្លះ ស្អុយរលួយ ជិះ ក្លិន អា សោច ធ្វើ ឲ្យ ប៉ះពាល់ ដល់ សុខភាព និង ផ្លូវដង្ហើម អ្នក ដែល ធ្វើដំណើរ ឆ្លងកាត់ ទីនោះ ហើយ អ្វីដែល ធ្ងន់ធ្ងរ ជាងគេ គឺ ប្រជាពលរដ្ឋ ដែលមាន លំនៅដ្ឋាន នៅក្បែរ ទទួលរង គ្រោះ ជាងគេ ។

បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ ទីនោះ បាននាំគ្នា ធ្វើការ រិះគន់ ដល់ ក្រុមហ៊ុន ស៊ិន ទ្រី ថា យកលុយ ពី ពួកគាត់ រាល់ ខែ តាមរយៈ វិក្កយបត្រ រួមជាមួយ វិក្កយបត្រ ភ្លើង តែ មិនឃើញ ចុះមក ប្រមូល សំរាម តាម ផ្ទះ ពួកគាត់ សោះ ។

ចំណែក អាជ្ញាធរ សមត្ថកិច្ច វិញ ក៏ត្រូវ តែ ដាក់ វិធាន រឹតបន្តឹង ក្រុមហ៊ុន ស៊ិន ទ្រី គឺ ត្រូវតែ ដាក់ កម្លាំង ចុះ ប្រមូល សំរាម ឲ្យ ទៀងទាត់ ។ បើសិនជា ស៊ិន ទ្រី មិនមាន លទ្ធភាព ប្រមូល សំរាម ឲ្យ ទៀងទាត់ ទេ អាជ្ញាធរ ភូមិ . ឃុំ . សង្កាត់ ត្រូវ ចាត់ កម្លាំង របស់ខ្លួន មួយ ភូមិ ៥ ទៅ ១០ នាក់ ដើម្បី ប្រមូល សំរាម ហើយ យកលុយ ថ្លៃ សេវា ជំនួស ស៊ិន ទ្រី តែម្តង ។

ដូច្នេះ ដើម្បី ដោះស្រាយ បញ្ហា សំរាម នេះ ប្រជាពលរដ្ឋ គួរតែ ទុកដាក់ វេច ខ្ចប់ សំរាម ឲ្យ បាន ត្រឹមត្រូវ ហើយ គួរ មាន ធុងសំរាម នៅមុខ ផ្ទះ របស់ខ្លួន ។ រីឯ ក្រុមហ៊ុន ស៊ិន ទ្រី ត្រូវ ចាត់ កំលាំង ទៅ ប្រមូល សំរាម តាម ផ្ទះ ប្រជាពលរដ្ឋ ឲ្យ ទៀងទាត់ មួយថ្ងៃ ម្តង ឫ បី ថ្ងៃ ម្តង ជាប្រចាំ ពេលនោះ សំរាម តាមផ្លូវ អាច នឹង លែងមានទៀតហើយ ៕ – See more at: http://www.cen.com.kh/local/01999180#sthash.eHiImwuh.dpuf


Facebook Comment

Show Buttons
Hide Buttons