បច្ចេកវិទ្យាទំនើបបំផុតទាំង៥ ក្នុងពិព័រណ៍អេឡិចត្រូនិចឆ្នាំនេះ

0 Views
January 11, 2017


ពិព័រណ៍គ្រឿងអេឡិចត្រូនិច (Consumer Electronics Show – CES) ជាកម្មវិធីធំបំផុតប្រចាំឆ្នាំ ដែលមានក្រុមហ៊ុនអេឡិចត្រូនិចតូចធំ ប្រជុំគ្នា បង្ហាញពីសមិត្ថផលរបស់ខ្លួន។ នៅក្នុងឆ្នាំ ២០១៧ នេះ CES ត្រូវបានប្រារព្ធឡើង នៅទីក្រុង ឡាស វេហ្គាស សហរដ្ឋអាមេរិក ដោយមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យា ជាង ៣៨០០ ក្រុមហ៊ុន។ ខាងក្រោមនេះជាគ្រឿងអេឡិចត្រូនិចដែលប្លែក និង ទំនើបបំផុត ប្រចាំឆ្នាំ៖

 

LG Signature OLED W7 TV

ទូរទស្សន៍ថ្មីរបស់ក្រុមហ៊ុន អាចនឹងជាទូរទស្សន៍ដែលស្តើងបំផុត មានកំរាស់ត្រឹមតែ ២,៥៧ មីលីម៉ែត្រប៉ុណ្ណោះ ។ គោលដៅក្នុងការបង្កើតទូរទស្សន៍ស្តើងបែបនេះ គឺចង់អោយទូរទស្សន៍មើលទៅដូចរូបថតតាំងនៅនឹងជញ្ជាំង។ LG Signature OLED W7 TV មានទំហំ ៦៥ អ៊ីង និង ៧៧ អ៊ីង អាចជ្រើសរើសបាន។

PowerRay Submersible Drone

ការបង្កើតឡើងនៃបច្ចេកវិទ្យាដ្រូនផ្លាស់ប្តូរបទពិសោធន៏ក្នុងការថតរូបរបស់យើងទាំងស្រុង។ ឥលូវនេះ បច្ចេកវិទ្យាដ្រូនកាន់តែអភិវឌ្ឍទៅមុខទៀត ជាមួយនឹងដ្រូនដែលអាច ជ្រមុជទឹកបាន ព្រមទាំងផ្តល់ទិន្នន័យទៅកាន់ទូរស័ព្ទរបស់អ្នកពីជម្រៅទឹក សណ្ឋានដីក្រោមទឹក និង សីតុណ្ហភាព។  PowerRay Submersible Drone អាចភ្ជាប់ ជាមួយសន្ទូច ប្រសិនបើអ្នកចង់ស្ទូចត្រី ឬ អ្នកគ្រាន់តែចង់ថតរូប ឬ វីដេអូ ក្រោមទឹកក៏បាន។

Razer Project Valerie

Project Valerie ជាកុំព្យូទ័រហ្គេមយួរដៃដំបូងបំផុតដែលមាន អេក្រង់ ៣ បង្កើតឡើងដោយ ក្រុមហ៊ុន Razer។ អេក្រង់ធំ និង មានរូបភាពច្បាស់ជាមួយនឹងបច្ចេកវិទ្យា Nvidia G-sync នឹងជំរុញបទពិសោធន៏ក្នុងការលេងហ្គេមរបស់អ្នក។

Norton Core

ជាឧបករណ៏ប្រឆាំងមេរោគកុំព្យូទ័រ សម្រាប់ប្រើប្រាស់រួមនៅក្នុងគ្រួសារឬកន្លែងការងារ។ ដោយគ្រាន់តែដោតដុយ និង ភ្ជាប់ជាមួយ wifi ឧបករណ៏ Norton Core នេះ នឹងតាមដាន ព្រមទាំងប្រឆាំងការលុកលុយរបស់គ្រឿងអេឡិចត្រូនិចទាំងអស់ដែលស្ថិតនៅជុំវិញវា បរិវេណ ៥០០ ម៉ែត្រការេ។

UBTECH Robotics

ជាមនុស្សយន្ត និង ជំនួយការផ្ទាល់ខ្លួនរបស់អ្នក។ UBTECH​ Robotics អាចចំណាំ​មុខ និង សម្លេងរបស់អ្នក ហើយអ្នកអាចបញ្ជារមនុស្សយន្តនេះដោយសម្លេងបានដូចគ្នា។ មុខងារមួយចំនួន ដែល UBTECH​ Robotics អាចធ្វើបានមានដូចជា អានអ៊ីម៉ែល ឬ សារនានាដែលអ្នកទទួលបាន ឆ្លើយតបសារទាំងនោះតាមការបញ្ជាររបស់អ្នក ចាក់បទចំរៀង និង រំលឹកពីសកម្មភាពដែលអ្នកត្រូវធ្វើប្រចាំថ្ងៃ (Reminder and To-do List) ។


Facebook Comment

Show Buttons
Hide Buttons