កុំព្យូទ័រមួយ អេក្រង់ 4K ដ៏ទៅ 3 នរណាមិនចង់បាន?​

2 Views
January 11, 2017
Tags:


Project Valerie ជាកុំព្យូទ័រហ្គេមដែលទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង នៅក្នុងកម្មវិធី ពិព័រណ៏គ្រឿងអេឡិចត្រូនិច ប្រចាំឆ្នាំ ២០១៧ (Consumer Electronic Show – CES) ដោយវា ជាកុំព្យូទ័រយួរដៃដំបូងបំផុតដែលមាន អេក្រង់ ៣។  អេក្រង់ទាំង៣នេះ មានទំហំ ១៧ អ៊ីង នឹងមានបំពាក់បច្ចេកវិទ្យា Nvidia G-sync ដើម្បីធានាថារូបភាពលើអេក្រង់ មានគុណភាព ខ្ពស់ និង ច្បាស់បំផុត។

កុំព្យូទ័រនេះបង្កើតឡើងដោយ ក្រុមហ៊ុន Razer  ជាក្រុមហ៊ុនដែលបង្កើត កុំព្យូទ័រ និង គ្រឿងសំភាៈនានាពាក់ព័ន្ធ នឹងការលេងហ្គេម។

Project Valerie មានកំរាស់ក្រាស់ ១,៥អ៊ីង និង ទម្ងន់៥ គីឡូក្រាម។ ​ ទម្ងន់ និង កម្រាស់ របស់កុំព្យូទ័រនេះ គឺដោយសារវាមានអេក្រង់៣​ផ្ទួនគ្នា។ នៅពេលបើកវាប្រើប្រាស់ អេក្រង់២ទៀតនឹងហូតចេញមក ម្ខាងពីខាងឆ្វេង ម្ខាងពីខាងស្តាំ។


ដើម្បីបើកមើលវីដេអូពី Project Valerie អ្នកអាច ចុចត្រង់នេះ


Tags:

Facebook Comment

Show Buttons
Hide Buttons