ផាប់នៅអូទ្រីស អោយអ្នកសាកល្បងបច្ចេកវិទ្យាហ្គេមចុងក្រោយបង្អស់


ផាប់មួយនៅទៅក្រុង Vienna ប្រទេសអូទ្រីស ឈ្មោះ Vrei មានលក្ខណៈមួយ ខុសពីគេ ដោយផាប់នេះមិនត្រឹមជាកន្លែងទទួលទានស្រាបៀរប៉ុណ្ណោះទេ ផាប់ Vrei មានបំពាក់ បច្ចេកវិទ្យា VR (Virtual Reality) ជាបច្ចេកវិទ្យាថ្មីបំផុត ជំរុញបទពិសោធន៏ក្នុងការ លេងហ្គេម។

Vrei ជាផាប់បំពាក់បច្ចេកវិទ្យា VR នេះដំបូងគេបំផុតក្នុងពិភពលោក។ ម៉ាស៊ីន VR ដែលមាននៅក្នុងផាប់នេះមានគ្រប់ប្រេនដូចជា Samsung GearVR, Oculus Rift និង HTC Vive ដូចនេះអ្នកអាចសាកល្បងបានថាតើក្រុមហ៊ុនណាមានបច្ចេកវិទ្យា VR កំរឹតខ្ពស់ជាងគេ។