ជាងផាត់មុខ តារាហូលីវូដ ៥ នាក់ដែលអ្នកគួរតាមដានលើ Instagram

1 Views
January 11, 2017
Tags:


កាលពីមុន មានតែតារាចម្រៀង តារាសម្តែង ជាអ្នកទទួលបានប្រជាប្រិយភាព ប៉ុន្តែឥលូវនេះ ដោយមានប្រព័ន្ធផ្សព្ធផ្សាយ អាជីពជាអ្នកផាត់មុខ ដែលកាលពីមុនជាមុខរបរក្រោយឆាក ឥលូវ អ្នកផាត់មុខជំនាញ មានអ្នកគាំទ្រ និងទទួលស្គាល់ យ៉ាងច្រើន ពិសេសជាងផាត់មុខ ទាំង៥នាក់ខាងក្រោមនេះ ដែលត្រូវបានគេចាត់ទុកជា ជាងផាត់មុខ មានឥទ្ធិពលបំផុត លើប្រព័ន្ធផ្សព្ធផ្សាយ Instagram។

 

  1. Charlotte Tilburry (ctilburymakeup)

ចំនួន followers ៖ ១,១ លាននាក់

ជាជាងផាត់មុខប្រចាំឆ្នាំ ២០១៦ (Trending Make Up Artist of 2016) ស្នាដៃដែលត្រូវបានគេកោតសសើរបំផុតរបស់គាត់ គឺការផាត់មុខអោយតារាម៉ូដែល វិចតូរៀ សីក្រិត (Victoria’s Secret Angels) ដែលផាត់មុខស្រទន់ តែស៊ិចស៊ី។ ម៉ូដែល មួយចំនួន ដែលទំនាក់ទំនងជាងផាត់មុខជនជាតិអង់គ្លេស ទៅផាត់មុខជាប្រចាំមាន Alessandra Ambrosio , Miranda Kerr និង Kate Moss។

2.Mario (@makeupbymario)

ចំនួន followers ៖ ២,៩ លាននាក់

Mario ទទួលបានភាពល្បីល្បាញបន្ទាប់ពីគាត់បង្ហាញតិចនិកក្នុងការផាត់មុខអោយ តារាសម្តែង Kim Kadashian ក្នុងនោះ រួមមាន វិធីដាក់ស្រមោលលើផ្ទៃមុខ (contour) ធ្វើអោយទម្រង់មុខតូចជាងមុន។

3.Pat McGrath (@patmcgrathreal)

ចំនួន followers ៖ ១,១ លាននាក់

ជាជាងផាត់មុខដែលចូលចិត្តអ្វីដែលប្លែក និង មានគំនិតច្នៃប្រឌិតខ្ពស់។ Pat ធ្វើការជាមួយ ម៉ា់ក់ល្បីៗ ជាច្រើន រួមមាន ផលិតផលគ្រឿងសំអាង Covergirl និង ទស្សនាវត្តី Vogue។

4.Pati Dubroff (@patidubroff)

ចំនួន followers ៖ ៩៩២០០០នាក់

ជាជាងផាត់មុខសម្រាប់កម្មវិធីធំៗ ដូចជាទទួលពានអូស្ការ ឬ កម្មវិធីកំរាលព្រំក្រហម និង ជាជាងផាត់មុខសម្រាប់ ទស្សនាវត្តី Marie Claire ផងដែរ។ Pati ចាប់ផ្តើមទាក់ទាញចំនួន អ្នក Follow លើ Instagram ច្រើនបន្ទាប់ពីស្នាដៃផាត់ អោយតួអង្គ Queen Ravenna ក្នុងរឿង The Huntsman។

5.Sir John (@sirjohnofficial)

ចំនួន followers ៖ ១៣៨០០០នាក់

ជាងផាត់មុខប្រចាំរបស់តារាចម្រៀង Beyonce ។ Sir Jonh មានការទទួលស្គាល់ខ្លាំង ចំពោះការផាត់មុខរបស់គាត់ ដែលផាត់មុខម៉ត់ខៃ ដូចធម្មជាតិ។ Sir Jonh ចូលចិត្តបែប Golden Glow ដែលរំលេចអោយឃើញស្បែកមានសំណើម សុខភាពល្អ។  


Tags:

Facebook Comment

Show Buttons
Hide Buttons