Solarin៖ ស្មាតហ្វូន​ ​តម្លៃ ២០,០០០ ដុល្លារ ធានាការពារអ្នកប្រើប្រាស់ពី Hacker


ការរក្សាសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន ជាបញ្ហាចោទមួយ នៅពេលដែលអ្នកប្រើប្រាស់ ទូរស័ព្ទដៃ កុំព្យូទ័រ ឬ ប្រព័ន្ធអ៊ិនធឺណិត។ តើអ្នកហ៊ានអោយតម្លៃប៉ុន្មាន ដើម្បីទទួលបាន ទូរស័ព្ទដែមួយគ្រឿងដែលធានាថា មិនអាច hack បាន?

 

Sirin Lab ជាក្រុមហ៊ុនទូរស័ព្ទមកពីប្រទេសអង់គ្លេស មានគោលដៅតែមួយគត់ គឺផលិត គ្រឿងអេឡិចត្រូនិចដែលមានសុវត្ថិភាពខ្ពស់បំផុត។ ទូរស័ព្ទដៃ ដែលក្រុមហ៊ុននេះ បានបង្កើតឡើង មានឈ្មោះថា  Solarin ត្រូវបានក្រុមហ៊ុនធានាថា ជាស្មានហ្វូន ដែលផ្តល់ជូនសុវត្ថិភាពខ្ពស់បំផុត ថែរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

Solarin  មានបច្ចេកវិទ្យា Chip Encryption Technology ធ្វើអោយរាល់ សារដែលផ្ញើរ ចេញចូល ស្មាតហ្វូននេះមិនអាចបើកបានដោយជនទី៣ ឬ Hacker បាន។ ប្រសិនបើ អ្នកស្ថិតក្នុងស្ថានការណ៍ដែលត្រូវការសុវត្ថិភាពជាងនេះទៀត Solarin មានបូតុងសុវត្ថិភាព (Security Shield) ដែលបិទការប្រើប្រាស់អ៊ីនធឺណិត ប្រព័ន្ធ GPRS និង អនុញ្ញាតអោយ មានការផ្ញើរសារ ឬ ទំនាក់ទំនងចេញចូលសម្រាប់តែបុគ្គលមួយចំនួនដែលអ្នកអនុញ្ញាត ប៉ុណ្ណោះ បច្ចេកវិទ្យាបែបនេះមានកំរិតខ្ពស់ស្មើរនឹង បច្ចេកវិទ្យាសម្រាប់យោធា (Top Military Security)។

ស្មាតហ្វូន Solarin ក្រោយចុចបូតុង Security Shield អាចប្រើប្រាស់បានសម្រាប់តែ ការទំនាក់ទំនង និង ផ្ញើរសារ ជាមួយបុគ្គលដែលទទួលបានការអនុញ្ញាតពីអ្នក (User Approved Contact)។

Solarin បានចេញលក់ពីខែ ឧសភា ឆ្នាំ ២០១៦ ក្នុងតម្លៃ ១៧,០០០ ដុល្លារ។ គោលដៅទីផ្សារសម្រាប់ស្មាតហ្វូននេះ គឺសម្រាប់បុគ្គលដែលមានភាពល្បីល្បាញ ដែលចង់រក្សាទិន្នន័យផ្ទាល់ខ្លួន ដូចជា តារាហូលីវូដ ឬ អ្នកនយោបាយ  ជាដើម ដែលរងការ គំរាមកំហែងពី Hackers ច្រើនបំផុត។ អ្នកដែលប្រើប្រាស់ ស្មាតហ្វូននេះមានដូចជា តារាសម្តែងក្នុងរឿង Titanic គឺ Leonardo DiCaprio និង តារាសម្តែងអង់គ្លេស Tom Hardy។ មកដល់សព្វថ្ងៃ មិនទាន់មានព័ត៌មានណាមួយ និយាយពីទូរស័ព្ទ Solarin ត្រូវបាន hack ឡើយ។