តារា​សម្តែង ថៃ នរ​ពិ​ទូ និង​បក្ខពួក​៥​នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុងករណី​ជួញដូរ​ថ្នាំញៀន


តារា សម្តែង ថៃ នរ ពិ ទូ និង បក្ខពួក ៥ នាក់ ត្រូវបាន ចាប់ខ្លួន ក្នុងករណី ជួញដូរ និង ប្រើប្រាស់ ថ្នាំញៀន នៅក្នុង បន្ទប់ ខារ៉ាអូខេ ដឺ សោ ន ហ្វា មី លី នៅ ខេត្តបាត់ដំបង ។ បន្ទាប់ពី សមត្ថកិច្ច ចុះបង្ក្រាប រួចមក ទីតាំង នោះត្រូវ បិទ ជា បណ្តោះអាសន្ន និង កសាង សំណុំរឿង បញ្ជូនទៅ តុលាការ នៅ រសៀល ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៧ ។

សូមបញ្ជាក់ថា កាលពី យប់ ថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៧ វេលា ម៉ោង ១១ និង ២០ នាទី តាម មតិ ចង្អុល ណែនាំ ពី ឧ ត្ត ម សេនីយ៍ ទោ ស ថេត ស្នងការនៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង នោះ លោក វរសេនីយ៍ឯក កុយ ហៀ ង ស្នងការរង បាន ដឹកនាំ កម្លាំង នគរបាលការិយាល័យ ប្រឆាំង គ្រឿងញៀន កម្លាំង អន្តរាគមន៍ ប្រឆាំង បទល្មើស និង កម្លាំង បង្ការ បង្ក្រាប ចុះ ធ្វើការ ត្រួតពិនិត្យនៅ ទីតាំង ខា រ៉ា អូ ខេ មួយកន្លែង ដែល បានផ្តល់ ទីកន្លែង ឲ្យ ប្រើប្រាស់ និង រក្សាទុក ដឹកជញ្ជូន ឬ ជួញដូរ ដោយ ខុសច្បាប់នូវ សារធាតុ ញៀន មួយ ករណី  នៅ ចំណុច ហាង ខា រា អូ ខេ ឈ្មោះ ដឺ សោ ន ហ្វា មី លី (The Sound Family KTV ) ស្ថិតនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ក្នុងនោះ បានធ្វើ ការឃាត់ ខ្លួន មនុស្ស ចំនួន ៦ នាក់ ៖


១ – ឈ្មោះ ហេង យូ សុង ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ ភូមិ ១៣ មករា សង្កាត់ ព្រែក ព្រះស្តេច ក្រុង បាត់ដំបង ។
២ – ឈ្មោះ ថៃ នរ ពិ ទូ ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ សង្កាត់ អូរ ឬ ស្សី ទី ២ ខណ្ឌ ៧ មករា រាជធានី ភ្នំពេញ ។ ថៃ នរ ពិ ទូ គឺជា តារា សម្តែង ដ៏ល្បី ក្នុង វិស័យ សិល្បៈ ហើយក៏ ជា កូន របស់លោក ថៃ នរ សត្យា រដ្ឋលេខាធិការ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ផងដែរ ។
៣ – ឈ្មោះ ភា ប៊ុនហេង ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ ភូមិ ១៣ មករា សង្កាត់ ព្រែក ព្រះស្តេច ក្រុង បាត់ដំបង ។
៤ – ឈ្មោះ ហាប់ សុ វត្ថ ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ក្រុង បាត់ដំបង ។
៥ – ឈ្មោះ អោក រតនៈ ប៊ុ ណ្ណិ កា ភេទ ស្រី អាយុ ២៧ ឆ្នាំ រស់នៅ សង្កាត់បឹងកក់ ទី ២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ។
៦ – ឈ្មោះ ហ៊ុន ម៉ា ណេ ភេទ ស្រី អាយុ ២៩ ឆ្នាំ រស់នៅ សង្កាត់ រតនៈ ក្រុង បាត់ដំបង ។

ក្នុងពេល បង្ក្រាប នោះ សមត្ថកិច្ច បាន រកឃើញ ៖ ថ្នាំញៀន ប្រភេទ កេ តា ម៉ី ន Ketamene k ទម្ងន់ ០,៨៨ ក្រាម ( ពុម្ព ) សម្រាប់ កែច្នៃ ថ្នាំញៀន អ៊ិ ច ស្តា ស៊ីចំនួន ២ ថ្នាំ ងុ យ ដេក Diazepam អំពូល ចំនួន ២ អំពូល Diazepam គ្រាប់ ចំនួន ១៦ បន្ទះ ដែក កែស ចំនួន ៣ និង គម្រប ដប កែច្នៃ សម្រាប់ ជក់ ថ្នាំញៀន ចំនួន ១ បំពង់ ទុយោ សម្រាប់ បឺត ចំនួន ១ ដុំ ថង់ សម្រាប់ ច្រក ថ្នាំញៀន ក្រដាស អាលុយមីញ៉ូម ចំនួន ១ ដុំ និង សម្បក ថ្នាំ មួយចំនួន ។

ជន ស័ ង្ស យ និង វត្ថុតាង កំពុង រៀបចំ សំណុំរឿងបញ្ជូនទៅ តុលាការខេត្ត បាត់ដំបង ដើម្បី ចាត់ការ តាមច្បាប់ ។ នៅ រសៀល ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧ នេះ អយ្យការ អម សាលា ដំបូង ខេត្តបាត់ដំបង ដែលមាន លោក ព្រះរាជ អាជ្ញា រង ប៉ង់ ចាន់ សុ យុ ទ្ធា រា បាន ដឹកនាំ កម្លាំង នគរបាល និង អាជ្ញាធរ ពាក់ព័ន្ធ ចុះ បិទទីតាំង ខារ៉ាអូខេ ខាងលមិន ឲ្យ ដំណើរការ អាជីវកម្ម ដោយ រង់ចាំ ការស្រាវជ្រាវ ស៊ើបអង្កេត បន្ត ៕