មាន​ដឹង​នៅ​! អាហារ​អ្វីខ្លះ​អ្នក​មិនគួរ​ញ៉ាំ នៅពេល​ដឹងថា​ខ្លួន​កំពុងតែ​ឈឺ​


និយាយ ដល់ រឿង ចំណីអាហារ វា ប្រហែលជា មិនមែនជា រឿង ដំបូង ដែល អ្នក ត្រូវ គិត ឡើយ នៅពេល កំពុងតែ ព្យាបាល ជំងឺ ផ្តាសាយ ឬ ឈឺក្រពះ ។ ប៉ុន្តែ អ្វីដែល អ្នក គួរ ធ្វើ គឺ ញ៉ាំ ឲ្យ បាន ឆ្អែត សិន ហើយក៏ គួរតែ ជ្រើសរើស អាហារ ណា ដែល ត្រឹមត្រូវ ផងដែរ មុននឹង ទទួលទាន ។ ពិតណាស់ មាន អាហារ និង ភេសជ្ជៈ មួយចំនួន ដែល អ្នក គួរតែ ចៀសវាង ព្រោះ កាលណា ញ៉ាំ វា កាន់តែច្រើន វា នឹងធ្វើ ឲ្យ ជំងឺ កាន់តែ ធ្ងន់ធ្ងរ បាន ។
Zmrjmtc0zj

ខាងក្រោម នេះ គឺជា អាហារ មួយចំនួន ដែល អ្នក គួរតែ ចៀសវាង នៅពេល ដឹងថា ខ្លួន កំពុងតែ ឈឺ ដូច្នេះ អ្នក ក៏ នឹងមាន អារម្មណ៍ល្អ និង ឆាប់ ជា លឿន ដែរ ៖

កាហ្វេ
អ្នក គួរតែ ផ្អាក ការ ញ៉ាំ កាហ្វេ សិន នៅពេល ដឹងថា មាន ជំងឺ ឬ មិន ស្រួលខ្លួន ជាពិសេស ពេល កំពុង ឈឺក្រពះ តែម្តង ។ ចំពោះ មូលហេតុ វិញ គឺថា ជាតិ កាហ្វេ អ៊ី ន ក្នុង កាហ្វេ មាន លក្ខណៈ ជា សារធាតុ បញ្ចុះ ទឹកនោម ដូច្នេះ វា នឹង ងាយ ធ្វើ ឲ្យ នោម ច្រើន និង ខ្សោះ ជាតិ ទឹក ក្នុង ខ្លួន ។

ក្រៅពីនេះ ការ ខ្សោះ ជាតិ ទឹកនឹង ធ្វើ ឲ្យ ប្រព័ន្ធ ភាពស៊ាំ ធ្វើការ កាន់តែ ខ្សោយ ជាពិសេស ពិបាក កំចាត់ មេរោគ ក្នុង ខ្លួន តែម្តង ។ ជាមួយគ្នានេះដែរ ជាតិ កាហ្វេ អ៊ី ន អាច ទៅ ភ្ញោ ច ដល់ សាច់ដុំ ក្នុង ផ្លូវ រំលាយ អាហារ ដែលជា ហេតុ នាំ ឲ្យ រាក ខ្លាំងក្លា ។

Ywywntq2ym

ទឹកក្រូច ច្របាច់
អ្នក គួរតែ ផ្អាក ការ ញ៉ាំ ទឹកក្រូច ច្របាច់ នៅពេល មាន អាកា រៈ ក្អក ឬ ឈឺបំពង់ក ។ ចំពោះ មូលហេតុ វិញ ដោយសារតែ ជាតិ អាស៊ីត ជូរ បស់ ក្រូច នឹងធ្វើ ឲ្យ ការឈឺ បំពង់ក ឬ ក្អក កាន់តែ ធ្ងន់ធ្ងរ ។

របស់ ផ្អែមៗ
អ្នក គួរតែ ផ្អាក ការ ញ៉ាំ របស់ ផ្អែមៗ សិន នៅពេល អ្នកមាន ជំងឺ គ្រប់ ប្រភេទ ជាពិសេស ពេល ឈឺក្រពះ តែម្តង ។ ការ ញ៉ាំ របស់ ផ្អែមៗ ច្រើន អាច បណ្តាល ឲ្យ ប្រព័ន្ធ ភាពស៊ាំ ចុះខ្សោយ និង មិន ងាយ កំចាត់ មេរោគ ពី ក្នុង ខ្លួន អស់ ទេ ។

ភេសជ្ជៈ មាន ជាតិ ហ្គាស

អ្នក គួរតែ ផ្អាក ការ ញ៉ាំ ភេសជ្ជៈ ប្រភេទ នេះ គ្រប់ពេល មាន ជំងឺ ជាពិសេស ពេល ឈឺក្រពះ ព្រោះ វា អាច បណ្តាល ឲ្យ ខ្សោះ ជាតិ ទឹកបាន ហើយ ជាតិ ស្ករ សិប្ប និមិត្ត របស់ វា ក៏ អាច បណ្តាល ឲ្យ ប្រព័ន្ធ ភាពស៊ាំ ចុះខ្សោយ បានដែរ ។

Yzc2zgq2ot
គ្រឿង ស្រវឹង
គ្រឿង ស្រវឹង គួរតែ ជា របស់ ដែល ត្រូវ ផ្អាក គ្រប់ពេល មាន ជំងឺ ជាពិសេស ការឈឺ ក្រពះ តែម្តង ព្រោះ វា តែងតែ ធ្វើ ឲ្យ ខ្សោះ ជាតិ ទឹក ក្នុង ខ្លួន ។ ក្រៅពីនេះ គ្រឿង ស្រវឹង ក៏ ទៅ បង្កើនល្បឿន នៃ ការរំលាយ អាហារ និង បង្ក ជា អាកា រៈ រាករូស ច្រើន ដែរ ។

ទឹកដោះគោ
ទឹកដោះគោ គួរតែ ផ្អាក សិន គ្រប់ អ្នក តឹង ច្រមុះ ផ្តាសាយ ព្រោះ វា ជា មូល ហេតុដែល នាំ ឲ្យ រាងកាយ ផលិត ជាតិ សម្បោ ឬ ស្លេ ស្ត កាន់តែច្រើន ៕

Mjk4mznhzw