ខឹងគេប្រមាថនាយករដ្ឋមន្រ្តី អគ្គរដ្ឋទូតជប៉ុនចាកចេញពីប្រទេសកូរ៉េខាងត្បូង

2 Views
January 9, 2017
Tags:


អគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកូរ៉េខាងត្បូង លោក Yasumamsa Nagamine និង សហការីរបស់ខ្លួនគឺលោក Yasuhiro Morimoto បានទៅដល់ប្រទេសជប៉ុននៅក្នុងថ្ងៃនេះ ដោយសារតែខឹងសម្បារនឹងប្រទេសកូរ៉េខាងត្បូងដែលបដិសេធមិនព្រមយករូបសំណាក់ស្រ្តីត្រូវគេបំពានកំឡុង សង្រ្គាមលោកលើកទី 2 “ Comfort Women” ចេញពីតំបន់ Busan។​

គួរបញ្ជាក់ផងដែរថា ដោយសារតែរូបសំណាក់នេះបានធ្វើឲ្យប្រជាជនកូរ៉េខាងត្បូងកើតមាននៅការផ្ទុះកំហឹងតវ៉ាប្រឆាំងនឹងប្រទេសជប៉ុន ដែលរហូតមកទល់នឹងពេលនេះគ្រួសារនៃជនរងគ្រោះនៅមិនទាន់ទទួលបានសំណងនៅឡើយ។ យ៉ាងណាមិញនៅក្នុងជំនួបពិភាក្សា រវាងប្រទេសទាំងពីរតែងតែទទួលបរាជ័យ ហើយជាពិសេសកាលពីពេលថ្មីៗនេះមានការប្រមាថទៅលើលោកនាយករដ្ឋមន្រ្តីជប៉ុន Shizo Abe ដោយមានការពាក់រូបថតលោក Abe ជាមួយនឹងសកម្មភាពលុតជង្គង់នៅនឹងមុខរូបសំណាក់ស្រ្តីនេះ ដែលជាហេតុផលធ្វើឲ្យប្រទេសជប៉ុនមិនពេញចិត្ត និងធ្វើការកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនឲ្យចូលមកប្រទេសវិញ៕


Tags:

Facebook Comment

Show Buttons
Hide Buttons