សូម្បីតែខួបកំណើតរបស់ខ្លួនក៏លោក Kim Jong-unលាក់មិនឲ្យគេដឹង

1 Views
January 9, 2017


កាលពីថ្ងៃម្សិលមិញនេះគឺជាខួបកំណើតឈានចូលវ័យ 35 ឆ្នាំរបស់លោកប្រធានាធិបតីនៃប្រទេសកូរ៉េខាងជើង Kim Jong-un ក៏ប៉ុន្តែគេបានសង្កេតឃើញថាប្រជាជន ក៏ដូចជាមន្រ្តីនៅក្នុងប្រទេសកូរ៉េខាងជើងមិនបានប្រារព្ធជាកម្មវិធីអ្វីសម្រាប់មេដឹកនាំរបស់ខ្លួននោះឡើយ។ យ៉ាងណាមិញទូរទស្សន៍ NHK របស់ប្រទេសជប៉ុនបានចុះផ្សាយថាការដែលប្រទេសកូរ៉េខាងជើងមិនប្រារព្ធពិធីអបអរសម្រាប់លោក Kim ដោយសារតែប្រធានាធិបតីរូបនេះមិនចង់ឲ្យនរណាម្នាក់បានដឹងពីអាយុពិតរបស់ខ្លួន។  គួរបញ្ជាក់ថាចាប់តាំងពីទទួលតំណែងជាប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងជើងបន្ទាប់ពីឪពុករបស់ខ្លួនលោក Kim Jong il បានទទួលមរណភាពមក គឺមិនទាន់មាននរណាម្នាក់អាចអះអាងពីអាយុពិតរបស់លោកបាននោះទេ សូម្បីតែនៅក្នុងប្រព័ន្ធអ៊ិនធីណេតលោក Kim ក៏មានថ្ងៃខែឆ្នាំកំណើតពីរផងដែរ៕


Facebook Comment

Show Buttons
Hide Buttons