ជប៉ុនដកទូតចេញពីប្រទេសកូរ៉េខាងត្បូងដោយសារតែមានការប្រមាថនាយករដ្ឋមន្រ្តី


ប្រទេសជប៉ុនបានសម្រេចកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសកូរ៉េខាងត្បូងដោយសារតែមានការផ្ទុះឡើងនូវការតវ៉ាប្រឆាំង ដោយពួកគេបានពាក់ជាមុខរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Shizo Abe លុតជង្គង់នៅចំពីមុខរូបសំណាក់ស្រ្តីម្នាក់។ ចំពោះហេតុផលដែលបណ្តាលឲ្យប្រជាជនកូរ៉េខាងត្បូងធ្វើដូចនេះ ដោយសារតែរូបសំណាក់ស្រ្តីនោះគឺបានតំណាងឲ្យស្រ្តីកូរ៉េខាងត្បូងដែលបានទទួលរងអំពើហិង្សាផ្លូវភេទក្នុងកំឡុងសង្រ្គាមលោកលើកទី2 ហើយបើគិតមកទល់ពេលនេះគឺ ក្រុមគ្រួសារនៃស្រ្តីរងគ្រោះទាំងអស់នោះនៅមិនទាន់បានទទួលដំណោះស្រាយណាមួយនៅឡើយនោះទេ។ គួរបញ្ជាក់ថាការចរចាររវាងប្រទេសទាំងពីរអំពីបញ្ហានេះនៅតែមិនទទួលបានជោគជ័យដោយបភាគីជប៉ុនហាក់ដូចជាមិនអើពើចំពោះសំណើររបស់ជនរងគ្រោះកូរ៉េខាងត្បូងឡើយ៕