គណៈកម្មការអឺរ៉ុបសោកស្តាយចំពោះការលាលែងតំណែង របស់ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំសហភាពអឺរ៉ុប

3 Views
January 5, 2017
Tags:


កាលពីថ្ងៃពុធ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Natasha Bertaud បាននិយាយថា គណៈកម្មការអឺរ៉ុបមានការសោកស្តាយចំពោះការលាលែងពី តំណែងរបស់អតីតអ្នកតំណាងអចិន្រ្តៃយ៍របស់ចក្រភពអង់គ្លេសប្រចាំសហភាព អឺរ៉ុប លោក Ivan Rogers។ 

កាលពីថ្ងៃអង្គារ លោក Rogers បានលាលែងតំណែងដោយមិនបានរំពឹងទុក នៅមុនពេល ដែលមួយខែនៃការបញ្ចប់អាណត្តិរបស់លោក។ ការលាលែងពីតំណែងរបស់លោក Rogers នេះ ត្រូវបានបញ្ជាក់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេសដែលបាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបាន ធ្វើឡើងដើម្បីអនុញ្ញាតឱ្យអ្នកដែលត្រូវឡើងកាន់តំណែងរបស់គាត់ ត្រូវបានតែងតាំងនៅមុនខែ
មីនា។

លោក Bertaud បាននិយាយប្រាប់អ្នកសារព័ត៌មាននៅទីក្រុងព្រុចសែលថា «យើងមានការ សោកស្តាយចំពោះការបាត់បង់អ្នកជំនាញប្រកបដោយវិជ្ជាជីវៈ និងពោរពេញដោយចំណេះ ដឹងម្នាក់ ខណៈដែលមិនងាយរកដៃគូសន្ទនា និងអ្នកការទូតណាដែលតែងតែការពារផល ប្រយោជន៍របស់រដ្ឋាភិបាលរបស់លោកដោយចិត្ដស្មោះភក្ដីដូចនេះទេ»។

នៅព្រឹកថ្ងៃពុធ នៅក្នុងលិខិតមួយដែលបានផ្ញើទៅសហការរីរបស់អ្នកតំណាងអចិន្រ្តៃយ៍ ចក្រភពអង់គ្លេសប្រចាំសហភាពអឺរ៉ុប ( UKRep ) បានលេចធ្លាយនៅលើកាសែតថា លោក Rogers បានវាយប្រហាររដ្ឋាភិបាលចក្រភពអង់គ្លេស ចំពោះកង្វះខាតបទពិសោធន៍ចាំបាច់នៃ កិច្ចចរចាសម្រាប់កិច្ចពិភាក្សាអំពីបញ្ហានៃការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប។

នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៦ ចក្រភពអង់គ្លេសបានធ្វើប្រជាមតិមួយ ដើម្បីកំណត់ថាតើ ចក្រភពអង់គ្លេសគួរតែចាកចេញពីសហភាពអឺរ៉ុបឬទេ។ ជាលទ្ធផលភាគច្រើននៃប្រជាជន អង់គ្លេសបានគាំទ្រចំពោះសេចក្ដីសម្រេចឱ្យចាកចេញពីសហភាពអឺរ៉ុបដែលជាប្លុកមានចំនួន ២៨ ប្រទេសនេះ៕


Tags:

Facebook Comment

Show Buttons
Hide Buttons