Alexis Sanchez មិននិយាយរកនរណាម្នាក់សោះនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់បន្ទាប់ពីទទួលលទ្ធផលស្មើរ

4 Views
January 5, 2017
Tags:


ខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez បានបញ្ចេញប្រតិកម្មរបស់ខ្លួនដោយមិននិយាយទៅកាន់មិត្តរួមក្រុម ឬគ្រូបង្វឹកមួយម៉ាត់ទាល់តែសោះ បន្ទាប់ពីក្លិបកាំភ្លើងធំ Arsenal ទទួលបានត្រឹមលទ្ធស្មើរគ្នាជាមួយនឹងក្រុម Bournemouth កាលពីរាត្រីថ្ងៃពុធកន្លងមកនេះ។

គួរបញ្ជាក់ផងដែរថានេះគឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភមួយសម្រាប់អ្នកគាំទ្រ និងគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal ខណៈពេលដែលកិច្ចសន្យារបស់ Sanchez នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ 2018 ខាងមុខនេះ ហើយជាពិសេសកីឡាកររូបនេះនៅមិនទាន់បន្តកុងត្រាថ្មីនៅឡើយ ទោះបីជាក្លិបផ្តល់ជូនតម្លៃខ្លួន 18 ម៉ឹនផោនយ៉ាងណាក្តី។

មានលេចឮដំណឹងចចាមអារ៉ាមថាមានក្លិបមួយនៅក្នុងលីគកំពូលប្រទេសចិនកំពុងតែចង់បានកីឡាកររូបនេះដោយហ៊ានចំណាយតម្លៃខ្លួនទ្វេរដងលើក្រុម Arsenal៕

 

ប្រែសម្រួល : Hardbird

ប្រភព : Mirror


Tags:

Facebook Comment

Show Buttons
Hide Buttons