ប្អូនស្រី របស់អតីតស្តេចចម្រៀងប៉ុប Michael Jackson ឆ្លងទន្លេ​កូនដំបូង នៅវ័យ ៥០ឆ្នាំ

2 Views
January 5, 2017


តារាចម្រៀង ល្បីឈ្មោះ អាមេរិក Janet Jackson ឆ្លងទន្លេ បានកូន ប្រុស ម្នាក់ ក្នុង វ័យ ៥០ ឆ្នាំ ។ នេះ បើតាម ការបញ្ជាក់ របស់ អ្នកតំណាង របស់ តារា ចម្រៀង ខាងលើ ហើយ ត្រូវបាន ចុះផ្សាយ ដោយ BBC នៅ ថ្ងៃ ពុធ ព្រឹក នេះ ។

Jackson និង ស្វាមី របស់គាត់ ឈ្មោះ Wissam Al Mana ស្វាគមន៍ កូន ដំបូង របស់ ពួកគេ ឈ្មោះ Eissa នៅ ថ្ងៃ អង្គា រ៍ ម្សិលមិញ នេះ ។

បើតាម ការបញ្ជា ក់រប ស់ អ្នកតំណាង Jackson មាន សុខ ភាពល្អ ក្រោយពេល សម្រាលកូន និង កំពុង សម្រាក នៅ មន្ទីរពេទ្យ ។

កាលពី ខែ ឧសភា ឆ្នាំមុន តារាចម្រៀង ប៉ុប រូបនេះ បាន ពន្យា ពេល ដំណើរ កំសាន្ត របស់ខ្លួន ក្រោយពេល គិតថា នាង មាន ផ្ទៃពោះ ។

Janet Jackson រៀបការ ជាមួយ ប្តី នាង ដែលជា អ្នកជំនួយ នៅ ក្នង ឆ្នាំ ២០១២៕


Facebook Comment

Show Buttons
Hide Buttons