ផ្ទុះជម្ងឺផ្តាសាយបក្សីសារជាថ្មីនៅក្នុងប្រទេសជប៉ុន

1 Views
December 28, 2016
Tags:


តាមរយៈមន្រ្តីសុខាភិបាលនៅក្នុងប្រទេសជប៉ុនបានឲ្យដឹងថាមានករណីផ្ទុះឡើងនូវជម្ងឺផ្តាសាយបក្សីសារជាថ្មីម្តងទៀតនៅក្នុងកសិដ្ឋានមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងស្រុក Kumamoto ដែលនៅក្នុងកសិដ្ឋានមួយនោះមានចិញ្ចឹមមាន់ចំនួន 93000 ក្បាល។

ខណៈពេលនេះមន្រ្តីជំនាញសុខាភិបាលរបស់ប្រទេសជប៉ុនបាននឹងកំពុងធ្វើការបាញ់នូវវ៉ាក់ស៊ាំងសម្រាប់ការពារមាន់ដែលនៅសេសសល់ និងបានឲ្យមនុស្សដែលធ្វើការនៅក្នុងកសិដ្ឋានទាំងអស់ចៀសឆ្ងាយពីកសិដ្ឋានជាបណ្តោះអាសន្ន។ គួរបញ្ជាក់ផងដែរថាកាលពីដើមខែធ្នូកន្លងមកនេះក៏មានការផ្ទុះឡើងនូវជម្ងឺនេះផងដែរនៅក្នុងកសិដ្ឋាននៅក្នុងស្រុក Niigata និង Aomori៕


Tags:

Facebook Comment

Show Buttons
Hide Buttons