វី​ធី​ការពារ កុំ​ឲ្យ​កើតមុន​រលាក


មុនគឺជាជំងឺមួយដែលកើតឡើងជាញឹកញាប់ប៉ុន្តែអ្នកអាចចៀសវាងបានតាមវិធីខាងក្រោម … ។

១. មិនគួរប្រើផលិតផលគ្រឿងសម្អាងដែលមានសារធាតុផ្សំពីប្រេងអូលីវ ប្រេងឡាណូលីន និង សូដ្យូមឡូរីលស៊ុលហ្វាត ( Sodium Lauryl Sulphate ) ឬ ធ្វើឲ្យប៉ះពាល់ដល់ស្បែកដូចជាការខាត់ស្បែកដោយប្រើក្រែមខាត់ ឬ ម៉ាស្សាមុខដោយប្រើក្រែមដែលមានសមាសធាតុផ្សំពីជាតិខ្លាញ់ ។

២. អ្នកអាចទទួលទានអាហារបានតាមធម្មតា ព្រោះអាហារមិនមែនជាមូលហេតុធ្វើឲ្យកើតមុននោះឡើយ។ តែប្រសិនបើអ្នកសង្កេតឃើញថា នៅពេលទទួលទានអាហារប្រភេទខ្លះ​ ធ្វើឲ្យ ឡើងមុនអ្នកគួរចៀសវាងទទួលទានអាហារនោះ ។

៣. ការលាបក្រែមពង្រាបមុន មុនពេលលាបមុខធ្វើឲ្យមុនងាយសះជាងមុន និងមិនធ្វើឲ្យរលាកនៅពេលក្រោយ ។

៤.  អារម្មណ៍តានតឹងគេងមិនបានគ្រប់គ្រាន់ប្រព័ន្ធបញ្ចេញចោលមិនល្អអាចបណ្តាលឲ្យអ័រម៉ូនប្រែប្រួលក្នុងរាងកាយក៏អាចបណ្តាលឲ្យកើតមុនបានដែរ ។

៥. ចំពោះ ការទទួលទានថ្នាំ ប្រភេទ Isotre tinoin ដើម្បី ព្យាបាលជំងឺមុន ប្រសិនបើអ្នកកំពុងមានផ្ទៃពោះគួរបញ្ឈប់ទទួលទាន ឲ្យបាន ២ខែមុន ។

៦. ការទទួលទានសារធាតុរ៉ែ ស័ង្កសីអាចជួយបន្ថយ ការស្ទះរន្ធរោម ហើយថែមទាំងផ្តល់វីតាមីន A ដល់រាងកាយថែមទៀត ។

៧. ការទទួលទានថ្នាំពន្យារកំណើត មិនអាចជួយដល់ការព្យាបាល ជំងឺមុនដោយផ្ទាល់នោះឡើយ ។ ថ្នាំពន្យារកំណើតសមស្របចំពោះអ្នក ដែលមានអ័រម៉ូនភេទប្រុសក្នុងរាងកាយច្រើនជាងធម្មតាដូចជាអ្នកងាយកើតមុនមុខខ្លាញ់ជាដើម ។

៨. ការចាក់ថ្នាំព្យាបាលមុនគ្រាប់ធំៗ គឺជាជម្រើសព្យាបាលចុងក្រោយប៉ុណ្ណោះ ។ ការព្យាបាលដោយប្រើមូលហេតុដំបូង គឺព្យាបាលចាប់ពីគ្រាប់មុនតូចៗដោយ លាបថ្នាំ រួចញេច ។ វាអាចនឹងហើមបន្តិច​ ប៉ុន្តែបើអ្នកទុកវាឲ្យធំនៅពេលញេចរួចវានឹងបន្សល់ស្នាមខ្មៅ ។

៩. ព្យាបាលតាមបែប Detox ។ នៅពេលកើតមុនបង្ហាញថា ក្នុងរាងកាយមានសារធាតុពុល ដូចនេះការធ្វើ Detox អាចកម្ចាត់សារធាតុពុលក្នុងរាងកាយ បាន ៕

Njkzmgm4yw