ជនជាតិជប៉ុននេសាទបានត្រីដែលកំរមានពីមុនមក


ត្រីដ៏ចម្លែកមួយក្បាលត្រូវបានបុរសជនជាតិជប៉ុនម្នាក់នេសាទបាននៅក្នុងតំបន់ឆ្នេរសមុទ្រតំបន់ Kobe។ បុរសដែលនេសាទបានត្រីដ៏ចម្លែកមួយក្បាលនេះមានឈ្មោះថា Ichio Arada មានវ័យ 65 ឆ្នាំគឺជាអ្នកជំនួញមកពីទីក្រុង Toyooka ស្រុក Hyogo ប្រទេសជប៉ុន។ ចំណែកឯការនេសាទនេះវិញគឺលោកបានរៀបរាប់ឲ្យដឹងថានៅក្នុងកំឡុងពេលចុងសប្តាហ៍ដែលោកបានទំនេរពីការងារ គឺលោកបានសម្រេចចិត្តធ្វើការលំហែដោយការនេសាទទ្រីនៅលើទូក ហើយទីបំផុតលោកក៏បានត្រីដ៏ចម្លែកនេះតែម្តងដែលវាមានប្រវែងរហូតទៅដល់ 1.2 ម៉ែត្រ។ គួរបញ្ជាក់ថាត្រីដែលលោកនេសាទបានត្រូវបានក្រុមអ្នកស្រាវជ្រាវជិវិតនៅក្នុងសមុទ្របានឲ្យឈ្មោះថា Crestfish ដែលជាប្រភេទត្រីចម្លែកកំរមានបំផុតនៅក្នុងសមុទ្រ៕