អា​ការៈដែល​សង្ស័យថា អ្នក​ទំនង​មាន​ជំងឺ​គ្រួស​ក្នុង​ប្លោកនោម​


ជំងឺ​គ្រួស​ក្នុង​ប្លោកនោម​កើតឡើង​បាន​នៅពេលដែល​ទឹកនោម​របស់​អ្នកជំងឺ​មាន​កំហាប់​ជាតិ​រ៉ែ​គ្រី​ស្តា​ល​ច្រើនពេក​។ រឿងនេះ​ច្រើនតែ​កើតមាន​នៅពេលដែល​អ្នក​មិនអាច​នោម​ឲ្យ​អស់​ទឹកនោម​ពី​ប្លោកនោម​។
Nja5zwq2od

​រោគសញ្ញា​របស់​ជំងឺ​នេះ​អាច​ប្រែប្រួល​ច្រើន​ចាប់ពី ឈឺពោះ​ធ្ងន់ធ្ងរ រហូតដល់​មាន​ឈាម​ក្នុង​ទឹកនោម​។ ពេលខ្លះ វា​ក៏​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ដែរ​។

​សម្រាប់​គ្រ​យស​តូច​វិញ គឺ​វា​អាច​នឹង​ជ្រុះ​ចេញ​ដោយ​មិនបាច់​ព្យាបាល​អ្វី​ឡើយ ប៉ុន្តែ​ពេលខ្លះ​ក៏ត្រូវ​ការប្រើ​ថ្នាំ ឬ​វះកាត់​ដែរ​។ បើសិនជា​មិនបាន​ព្យាបាល​ទេ គ្រួស​ក្នុង​ប្លោកនោម​អាច​ទៅជា​ការបង្ក​រោគ និង​ផលវិបាក​ផ្សេងៗ​ទៀត​បាន​។

​ពេលខ្លះ គ្រួស​ក្នុង​ប្លោកនោម ទោះបី​ជាធំ​ក៏ដោយ​ក៏​មិន​បង្ក​ជា​បញ្ហា​អ្វី​កើតមាន​ដែរ​។ ប៉ុន្តែ​បើសិនជា​គ្រួស​នោះ​បង្ក​ជាការ​រលាក​ដល់​ជញ្ជាំង​ប្លោកនោម ឬ​ស្ទះ​ដល់​លំហូរ​ទឹកនោម វា​ទំនងជា​បង្ក​រោគសញ្ញា​ដូចខាងក្រោម​នេះ​៖

​ឈឺពោះ​ផ្នែក​ខាងក្រោម​
​សម្រាប់​ប្រុស អាច​នឹងមិន​ស្រួល ឬ​ឈឺ​នៅក្នុង​លិង្គ ឬ​ពងស្វាស​
​នោម​ក្រហាយ​
​នោម​ញឹក​
​ពិបាក​នោម​
​មាន​ឈាម​ក្នុង​ទឹកនោម​
​ទឹកនោម​ទៅជា​ល្អក​៕​