ប៉ាគីស្ថានដោះលែងអ្នកនេសាទឥណ្ឌា 439 នាក់ដើម្បីកាត់បន្ថយភាពតានតឹង


នេះគឺជាសញ្ញាដ៏ល្អទៅកាន់ពិភពលោកចំពោះការបន្ថយភាពតានតឹងរវាងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានដោយក្រុមអ្នកនេសាទខុសច្បាប់ឥណ្ឌាចំនួន 439 នាក់ត្រូវបានអាជ្ញាធរប្រទេសប៉ាគីស្ថានសម្រេចធ្វើការដោះលែងឲ្យមានសេរីភាពឡើងវិញ។

បើយោងតាមអ្នកនាំពាក្យសន្តិភាពរបស់ប្រទេសប៉ាគីស្ថានបានបង្ហាញឲ្យដឹងថាការដោះលែងក្រុមអ្នកនេសាទឥណ្ឌាខុសច្បាប់ទាំង 439 នាក់នឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី 25 ស្អែកនេះ។ គួរបញ្ចាក់ថានេះគឺជាសញ្ញាដ៏ល្អមួយសម្រាប់ប្រទេសទាំងពីរក្នុងការបន្ថយភាពតានតឹងដែលជារឿយៗប្រទេសទាំងពីរតែងតែប្រឈមមុខដាក់គ្នា៕