ភ្នំភ្លើងនៅក្នុងអឺរ៉ុបបង្ហាញសញ្ញាខ្ពស់នៃការផ្ទុះឡើង


ភ្នំភ្លើងតែមួយគត់នៅក្នុងទ្វិបអឺរ៉ុបដែលមានអាយុកាលជាង 500 ឆ្នាំគឺកំពុងតែបានបង្ហាញពីសញ្ញាខ្ពស់ដែលគួរឲ្យភ័យខ្លាច នេះបើយោងតាមការបង្ហាញឲ្យដឹងក្រុមអ្នកជំនាញខាងភ្នំភ្លើងជនជាតិអ៊ីតាលី និងជនជាតិបារាំង។ ភ្នំភ្លើងដែលកំពុងតែបង្ហាញសញ្ញានៃការផ្ទុះឡើងនេះគឺមានឈ្មោះថា Campi Flegrei ដែលកាលពីឆ្នាំ 2012 កន្លងមកនេះក្រុមអ្នកជំនាញក៏បានចេញសញ្ញាព្រមានពីការផ្ទុះរបស់វាម្តងរួចមកហើយ។ គួរបញ្ជាក់ថាការចេញសញ្ញាព្រមាននេះគឺដើម្បីឲ្យមនុស្សដែលរស់នៅក្បែរតំបន់នោះមានការប្រុងប្រយ័ត្ន និងការពារខ្លួននៅពេលដែលវាផ្ទុះឡើង៕