លោកObama ព្រមានរុស្ស៊ីថា “កុំឲ្យរកឃើញថារុស្ស៊ីជាប់ទាក់ទងនឹងការបោះឆ្នោតសហរដ្ឋអាមេរិកឲ្យសោះ”

1 Views
December 20, 2016


តាមរយៈសារព័ត៌មានជាតិរបស់ប្រទេសរុស្ស៊ីបានដកស្រង់សម្តីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama ដែលបានថ្លែងនូវការព្រមានរបស់ខ្លួនចំៗទៅកាន់ប្រទេសរុស្ស៊ីថា “ កុំឲ្យរកឃើញថាប្រទេសរុស្ស៊ីជាប់ទាក់ទងនៅក្នុងការបោះឆ្នោតកន្លងមកឲ្យសោះ បើមិនដូចច្នេះទេការប៉ះទង្គិចពិតជាកើតមានឡើង”។

តាមរយៈប្រភពដដែលបានបន្តថាការថ្លែងរបស់លោកប្រធានាធិបតី Obama ដូចនេះបន្ទាប់ពីមានការបង្ហើបពីភាពមិនប្រក្រតីសម្រាប់ការបោះឆ្នោតនៅក្នុងរដ្ឋធំៗមួយចំនួនរបស់សហរដ្ឋអាមេរិកដែលត្រូវបានគេសង្ស័យថាមានការចូលលុកលុយពីសំណាក់ប្រទេសរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយប្រទេសរុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់នេះ ហើយប្រទេសរុស្ស៊ីបានហៅបញ្ហានេះថាគឺជាបញ្ហាក្នុងផ្ទះរបស់សហរដ្ឋអាមេរិក៕


Facebook Comment

Show Buttons
Hide Buttons