Obama និយាយថា “ស្តាយក្រោយ”


នៅសន្និសិតកាសែតកាលពីម្សិលមិញនេះលោកប្រធានាធិបតីដែលនឹងត្រូវផ្ទេរតំណែង Barack Obama បាននិយាយថា៖ “ លោកពិតជាស្តាយក្រោយខ្លាំងណាស់ដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីមានភាពល្អក់កករនៅក្នុងពេលដែលលោកធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក”។

គួរបញ្ជាក់ថាលោក Obama បានថ្លែងយ៉ាងដូចច្នេះស្របពេលដែលរូបលោកបានទទួលស្គាល់ថារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះគឺសហរដ្ឋអាមេរិកតែងតែមានការខ្វែងគំនិតជាមួយនឹងប្រទេសរុស្ស៊ី។ យ៉ាងណាមិញកាពីពេលថ្មីៗនេះលោក Obama​ក៏បានចោទប្រកាន់មកលើប្រទេសរុស្ស៊ីផងដែរ ជាប់ទាក់ទងនឹងការជ្រៀតជ្រែកក្នុងការបោះឆ្នោតក្នុងសហរដ្ឋអាមេរិក ក៏ប៉ុន្តែប្រទេសរុស្ស៊ីដែលដឹកនាំដោយលោក​ Putin បានច្រានចោលការចោទប្រកាន់ទាំងអស់នេះ៕