ធ្លាប់ដឹងអ្វីខ្លះពីប្រវត្តិលោកប្រធានាធិបតីហ្វីលីពីន?


duterte5-1024x681

លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កើតនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ១៩៤៥ នៅក្នុងខេត្ត Massin ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ លោកប្រធានាធិបតីរូបនេះមានខ្សែស្រឡាយជាជនជាតិចិនដោយជីតារបស់លោកគឺជាជនអន្តោរប្រវេសន៍ចិនដែលមកពីស្រុក Xiamen ខេត្ត Fujian ប្រទេសចិន ហើយមករស់នៅក្នុងប្រទេសហ្វីលីពីន។ យ៉ាងណាមិញឪពុករបស់លោក Duterte គឺជាមេធាវីមួយរូប ហើយម្តាយរបស់លោកវិញគឺជាគ្រូបង្រៀន។ ចំណែកឯប្រវត្តិសិក្សារបស់លោកប្រធានាធិបតីវិញគឺលោកបានបញ្ចប់ការសិក្សាមួយចំនួនផងដែរ តែអ្វី ដែលលោកទទួលបានជោគជ័យបំផុតនោះគឺផ្នែកវិទ្យាសាស្រ្តនយោបាយដែលលោក Duterte គឺជាសិស្សម្នាក់ដែលត្រូវបានគេទទួលស្គាល់។ នៅក្នុងឆ្នាំ 2016 លោក Duterte ត្រូវបានប្រជាជនហ្វីលីពីនបោះឆ្នោតឲ្យក្លាយទៅជាប្រធានាធិបតីដោយមានសម្លេងឆ្នោតគាំទ្រចំនួន 38.5 នៃប្រជាជនហ្វីលីពីនទាំងអស់។ បច្ចុប្បន្នលោកកំពុងតែមានភាពល្បីល្បាញនៅក្នុងឆាកនយោបាយក្នុងប្រទេស ក៏ដូចជាអន្តរជាតិដោយលោកបានសម្លាប់ក្រុមទាក់ទងនឹងគ្រឿងញៀនក្នុងប្រទេសរបស់លោកអស់ចំនួន 1400នាក់ ហើយអ្វីដែលធ្វើឲ្យលោកល្បីល្បាញនៅក្នុងឆាកអន្តរជាតិគឺលោក Duterteបានធ្វើឲ្យនយោបាយអន្តរជាតិរបស់ប្រទេសហ្វីលីពីនហាក់ដូចជាបែខ្នងពីសហរដ្ឋអាមរិក ហើយបង្វែរទៅរកសម្ព័ន្ធមិត្តជាមួយប្រទេសចិន និងប្រទេសរុស្ស៊ីវិញ៕