លេងមែនទែនហើយ កូរ៉េខាងជើងកំពុងរង់ចាំសញ្ញាចុងក្រោយដើម្បីវាយប្រហារកូរ៉េខាងត្បូង


តាមរយៈសេចក្តីរាយការណ៍ចុងក្រោយរបស់កាសែតជាតិKCNAពីប្រទេសកូរ៉េខាងជើងបានឲ្យដឹងថាទាហានរបស់ប្រទេសមួយនេះកំពុងតែរង់ចាំសញ្ញាចុងក្រោយនៃការវាយប្រហារទៅលើប្រទេសលូរ៉េខាងត្បូងពីសំណាក់លោក Kim Jong-un ដែលជាប្រធានាធិបតីរបស់ពួកគេ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី 30 ខែវិច្ឆិការកន្លងមកនេះប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធរួមគ្នារហូតដល់ថ្ងៃទី 5 ខែធ្នូរដែលសមយុទ្ធនេះគឺផ្តោតទៅលើការវាយប្រហារទៅលើប្រព័ន្ធរ៉ាដា និងការការពារមីស៊ីលដែលបាញ់ចេញពីប្រទេសកូរ៉េខាងជើង។ អង្គការសហប្រជាជាតិបានសម្តែងនូវការព្រួយបារម្ភចំពោះការបំពានរបស់ប្រទេសកូរ៉េខាងជើង ដែលជារឿយប្រទេសឯកោមួយនេះតែងតែគំរាមមកលើប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕

24