រកឃើញនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេស New Zealand


តាមរយៈសារព័ត៌មានជាតិរបស់ប្រទេស New Zealand បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថាលោក Bill English ដែលជាអតីតឧបនាយករដ្ឋមន្រ្តីក្នុងរបបដឹកនាំរបស់លោក John Key បានជាប់ឆ្នោតក្លាយទៅជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេស New Zealand ហើយ។ ប្រភពដដែលបានបន្តថាលោក Bill English អាចនឹងឡើងកាន់តំណែងនៅក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី 5 ខែធ្នូរកន្លងមកនេះលោក John Key ដែលជាអតីតនាយករដ្ឋមន្រ្តីចាស់បានប្រកាសលាលែងពីតំណែង ដោយបានថ្លែងមុននឹងលាលលែងថាតំណែងនេះត្រូវដល់ពេលរកអ្នកថ្មីមកជំនួសហើយ ស្របពេលដែលប្រជាជននឹងមន្រ្តីភាគច្រើននៅតែគាំទ្រឲ្យលោកបន្តដឹកនាំ៕

5555