សណ្ឋាគារ Ring Boutique ដំណើរកម្សាន្តក្រេបទឹកឃ្មុំថ្មីដែលទើបតែផុសឡើងក្នុងខេត្តសៀមរាប


Ring Boutique គឺជាសណ្ឋាគារដ៏ថ្មីស្រឡាងដែលស្ថិតនៅក្នុងភូមិវិហារចិន ឃុំស្វាយដង្គំក្រុងសៀមរាបដែលនៅក្បែរនឹង Pub Street ខេត្តសៀមរាប។ គួរបញ្ជាក់ថាសណ្ឋាគារមួយនេះគឺត្រូវបានរួមគ្នាបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលមានលោក ភី សុពៅជាអ្នកគ្រប់គ្រងផ្ទាល់នៅសណ្ឋាគារនោះ។

15310802_199546873838716_535081863_o

យ៉ាងណាមិញសណ្ឋាគារមួយនេះបានរៀបចំកម្មវិធីពិសេសសម្រាប់គូរ ស្វាមី-ភរិយាថ្មីដែលមានបំណងធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅក្នុងទឹកដីខេត្តសៀមរាបក្នុងតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក ពោលគឺសម្រាប់តម្លៃនៃដំណើរកម្សាន្តនេះលោកអ្នកចំណាយត្រឹមតែ 250 ដុល្លាតែប៉ុណ្ណោះ ក៏ប៉ុន្តែអ្វីដែលលោកអ្នកនឹងទទួលបាននោះគឺមានដូចជា៖
– ការស្នាក់នៅក្នុងសណ្ឋាគារចំនួន 2 យប់
– ការទៅទទួលភ្ញៀវដល់ព្រលានយន្តហោះ
– ការស្វាគមន៍ជាភេសជ្ជៈ ឬទឹកផ្លែឈើពេលមកដល់សណ្ឋាគារ
– ផ្តល់ជូនឡានរបស់សណ្ឋាគារសម្រាប់ភ្ញៀវធ្វើដំណើរកម្សាន្តរយៈពេលមួយថ្ងៃ
– ផ្តល់ជូនមគ្គុទេសន៍ម្នាក់ និងអ្នកបើកបរម្នាក់
– ផ្តល់ជូនការម៉ាស្សាបឬបខ្មែរបុរាណដោយឥតគិតថ្លៃ
– ផ្តល់ជូនអាការក្រោមពន្លឺភ្លើងទៀនមួយឈុតសម្រាប់គូរស្វាមី-ភរិយា។

15387343_199546870505383_1080496877_o

15388687_199546863838717_189711650_o

15398894_199546877172049_485559288_o
ទាំងអស់នេះគឺជាអ្វីដែលអ្នកគ្រប់គ្រងសណ្ឋាគារផ្តល់ជូនយ៉ាងពិសេសសម្រាប់ភ្ញៀវទាំងអស់ដែលមានបំណងធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំ។ បន្ថែមពីនេះទៅទៀតដែរនៅក្នុងឱកាសពីធីបុណ្យណូអ៊ែល និងចូលឆ្នាំសកលនាពេលខាងមុខសណ្ឋាគារក៏បានបញ្ចុះតម្លៃយ៉ាងពិសេស 20% ទៅកាន់អតិថិជនដែលបានកក់បន្ទប់សណ្ឋាគារជាមុនដែលមានលេខទូរស័ព្ទ: 062 766 267 ឬ អ៊ីម៉ែល: info@ringboutiquehotel.com ឬ គេហទំព័័រwww.Ringboutiquehotel.com