ទឹកជំនន់នៅក្នុងភាគខាងត្បូងប្រទេសថៃបានធ្វើឲ្យមានមនុស្សស្លាប់

1 Views
December 5, 2016
Tags:


មនុស្សប្រមាណ 10 នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីមានទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃនេះបើយោងតាមសេចក្តីរាយការណ៍របស់ប៉ុស្តិ៍ទូរទស្សន៍លេខ 3 របស់ប្រទេសថៃ។ ទឹកជំនន់ដ៏កាចសាហាវនេះបានហូរចូលភូមិចំនួនជិត 2000 ហើយជាពិសេសទឹកជំនន់នេះមានកម្ពស់រហូតទៅដល់ 3 ម៉ែត្រឯណោះនៅតាមកន្លែងខ្លះដែលវាកើតចេញពីភ្លៀងធ្លាក់ឥតឈប់។

ក្រសួងមហាផ្ទៃរបស់ប្រទេសថៃកំពុងតែជួយសង្រ្គោះប្រជាជនមកទីតាំងដែលមានសុវត្ថិភាព ខណៈពេលដំណឹងចុងក្រោយពីការព្យាករណ៍អាកាសធាតុបានឲ្យដឹងថាខេត្តមួយចំនួននៅភាគខាងត្បូងដូចជាខេត្ត Nakhon Si Thammarat, Songkhla, Surat Thani, Chumphon, Krabi, Phatthalung, Yala, Narathiwat, និង Pattani  នឹងកើតមានការវាយប្រហារដោយសារជំនន់ទឹកភ្លៀងជាបន្តទៀតនៅតាមតំបន់មួយចំនួន៕

6


Tags:

Facebook Comment

Show Buttons
Hide Buttons