ការបោះឆ្នោតនៅក្នុងប្រទេសថៃអាចមានការពន្យាលពេល


អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីថៃលោករដ្ឋមន្រ្តី Prawit Wongsowan បានបង្ហាញថាការ បោះឆ្នោតជ្រើសរើសសភាថ្មីនៅក្នុងប្រទេសថៃដែលប្រព្រឹត្តិទៅនៅក្នុងឆ្នាំ 2017 ខាងមុខនេះ អាចនឹងត្រូវបានពន្យាពេល។

ស្របជាមួយគ្នានេះដែរដំណឹងដែលលេចឮក្នុងការពន្យាពេល បោះឆ្នោតជ្រើសរើសសភាថ្មីនេះគឺអាចមកពីបញ្ហាស្ថានភាពនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន។ទោះបីជាយ៉ាងណាក៏ដោយកាលពីម្សិលមិញលោក រដ្ឋមន្រ្តី Wissanu Krea-ngamក៏បាន លើកឡើងដូចគ្នាថាការបោះឆ្នោតេជ្រើសរើសសភាថ្មីអាចនឹងត្រូវបានពន្យាពេលពីព្រោះច្បាប់ទាំង 10 សម្រាប់រដ្ឋាភិបាលថ្មីគឺនៅមិនទាន់រួចរាល់ ហើយមិនទាន់សមស្របសម្រាប់ការ បោះឆ្នោត។

គួរបញ្ជាក់ផងដែរថាបន្ទាប់ពីរដ្ឋាភិបាលដែលបានដឹកនាំដោយលោកស្រី Yingluck Shinawatraត្រូវបានទទួលរងរដ្ឋប្រហារនៅក្នុងប្រទេសថៃពិតជាមានភាពរកាំរកូសច្រើនក្នុង ផ្នែកនយោបាយដោយបច្ចុប្បន្នប្រទេសថៃត្រូវបានដឹកនាំដោយលោក Prayuth Chan-ocha៕

4