​ថៃ​ធ្វើសំណើ​ ដើម្បី​ឲ្យ​មានការ​ចាប់បញ្ជូន​ជនល្មើស​ប្រមាថ​ស្តេច មក​ប្រទេស​ថៃ​វិញ ពី​ប្រទេស​ឡាវ

1 Views
November 22, 2016
Tags:


កាលពីថ្ងៃចន្ទ ឧបនាយករដ្ឋមន្ត្រីថៃ  លោក Prawit Wongsuwan បានសរសើរចំពោះការសម្រេចចិត្តរបស់ប្រទេសឡាវក្នុងការរារាំងក្រុមសកម្មជននៃក្រុមអ្នករិះគន់ប្រឆាំងរដ្ឋាភិបាល និងក្រុមជនល្មើសដែលប្រមាថស្តេចថៃ  បន្ទាប់ពីមានសំណើដោយរដ្ឋាភិបាលថៃមកនោះ  ប៉ុន្តែ លោក បាននិយាយថា ការចាប់ខ្លួនដើម្បីធ្វើបត្យាប័នពួកគេមកប្រទេសថៃវិញដើម្បីទទួលទោសកំហុសនោះ គឺនៅតែមិនមានភាពច្បាស់លាស់នៅឡើយទេ។

prawit

ឧបនាយករដ្ឋមន្ត្រីថៃរូបនេះ  បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា “ វាជាការសប្បាយចិត្តដែលដឹងថាប្រទេសជិតខាងរបស់យើង មានការសហការល្អសម្រាប់បញ្ហានេះ ដោយមិនអនុញ្ញាតឲ្យមនុស្សទាំងនេះបង្កើតបញ្ហាធ្ងន់ធ្ងរផ្សេងៗដល់យើង ”។

រដ្ឋាភិបាលថៃ នៅពេលថ្មីៗនេះ បានធ្វើសំណើដើម្បីឲ្យមានការចាប់បញ្ជូនជនល្មើសមួយចំនួនដែលប្រមាថស្តេចថៃ មកប្រទេសថៃវិញពីបណ្តាប្រទេសជាច្រើន ដែលរួមទាំងប្រទេសឡាវ ជាទីដែលក្រុមអ្នករិះគន់ប្រឆាំងរដ្ឋាភិបាលថៃច្រើននាក់ត្រូវបានគេ ជឿថាកំពុងលាក់ខ្លួន។

ប្រទេសថៃនិងឡាវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធ្វើបត្យាប័ននៅឆ្នាំ១៩៩៩ ប៉ុន្តែ កិច្ចព្រមព្រៀងនេះ មិនអាចអនុវត្តបានទៅតាមបំណងរបស់របបយោធាថៃនេះទេ ដោយសារតែវាមានលក្ខខណៈនយោបាយអំពីបទល្មើសប្រមាថសេ្តចថៃ។

ក្រុមអាជ្ញាធរថៃជឿថា មានអ្នករិះគន់ជាច្រើនក្រុមនៃក្រុមអ្នករិះគន់ប្រឆាំងរដ្ឋាភិបាលថៃ នៅប្រទេសឡាវដែលបានរត់ចេញពីប្រទេសថៃ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។


Tags:

Facebook Comment

Show Buttons
Hide Buttons