នាយករដ្ឋមន្ត្រីអង់គ្លេសសន្យាថា នឹងជំរុញកិច្ចទំនាក់ទំនងជាមួយប្រទេសចិន


នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី  The resa May បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអង់គ្លេសនៅតែបើកចំហសម្រាប់ពាណិជ្ជកម្ម ហើយនឹង បានប្តេជ្ញាចិត្តក្នុងការរក្សានូវកិច្ចទំនាក់ទំនង  ” Goden Era »   ដដែលជាមួយប្រទេសចិន ។

lower-logo

កិច្ចប្រជុំរបស់គណៈប្រតិភូមួយក្រុមដែលដឹក នាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក Makai នៅទីក្រុងឡុងដ៍ សម្រាប់កិច្ចពិគ្រោះយោបល់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុចិន – អង់គ្លេស លើកទី៨ លោកស្រី May បានកត់សម្គាល់កិច្ចពិគ្រោះយោបល់នេះថា ជាផ្នែកមួយដ៏មានសារៈសំខាន់នៃ ទំនាក់ទំនងចិន-អង់គ្លេស ។

លោក Kayបាននិយាយថា ពលរដ្ឋអង់គ្លេសនឹងស្ថាបនានូវពិភពលោកដ៏ច្បាស់លាស់មួយ ដែលនឹងបើកចំហសម្រាប់ពាណិជ្ជកម្មខណៈដែលប្រទេសនេះ កំពុងចាកចេញពីសហភាពអឺរ៉ុប នោះ ។ លោកស្រីបានសង្ឃឹមផងដែរថា នឹងមានក្រុមហ៊ុនចិនបន្ថែមទៀតមកដាក់ទុនវិនិយោគនៅ ក្នុងប្រទេសអង់គ្លេស ។ លោក ម៉ា ( Ma ) បាននិយាយថា ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកស្រី  May ជាមួយប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង នៅទីក្រុងហាងស៊ូ ( Hangzhou ) កាលពីដើម ឆ្នាំនេះ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា ប្រទេសរបស់ពួកគេបានឈានចូលទៅក្នុងកិច្ច ទំនាក់ទំនងសម័យមាសមួយ ( Golden Era )  ។

លោក Ma បានសង្កត់ធ្ងន់ថា បណ្តាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមានកាតព្វកិច្ច ក្នុងការបំពេញពិធីការ ស្តីអំពីសមាគមសារធារណរដ្ឋប្រជាមានិតចិន ចំពោះអង្គការពាណិជ្ជ កម្មពិភពលោក ។

លោក Ma បានបន្ថែមថា ប្រទេសចិនសង្ឃឹមថា ប្រទេសអង់គ្លេសនឹងទទួលយកមុខងារដ៏ត្រឹម ត្រូវមួយចំពោះកិច្ចការនេះ នឹងដាក់ឱ្យបំពេញកាតព្វកិច្ចនេះឱ្យបានច្បាស់លាស់ និងល្អបំផុត ក្នុងអំឡុងពេលនេះ ៕