ថាមែនៗ! បិសាចក្រហមនឹងលក់ Henrikh Mkhitaryan


អតីតខ្សែបម្រើរបស់ក្រុម Borussia Dortmund កីឡាករ Mkhitaryan នឹងត្រូវផ្លាស់ទ្រនំចាក ចេញពីក្រុមបិសាចក្រហម Manchester United បន្ទាប់ពីកីឡាកររូបនេះខកខានបង្ហាញ វត្តមានសម្រាប់ក្រុមដោយសារតែបញ្ហារបួស។

hhhhhh

បន្ទាប់ពីបានផ្ទេរចេញពីក្រុម Borussia Dortmund មកកាន់ Manchester United ក្នុងតម្លៃ 30 លានយូរ៉ូកាលពីកំឡុងពេលចាប់ផ្តើមបើករដូវកាលថ្មី កីឡាករ Mkhitaryan លេងឲ្យក្រុម បានតែមួយប្រកួតប៉ុណ្ណោះសម្រាប់ក្របខណ្ឌលីគរបស់ប្រទេសអង់គ្លេស។

hhhhhhhhhhh

គួរបញ្ជាក់ផងដែរថា Mkhitaryan ធ្លាប់ជាកីឡាករដ៏ឆ្នើមមួយរូបនៅក្នុងក្រុម Dortmund មុនពេលដែលធ្វើការផ្លាស់ប្តូរមកកាន់ទឹកដី Old Traford ពោលគឺរូបគេបានស៊ុតបញ្ចូលទីចំនួន 23 គ្រាប់ និងបោះបាល់ឲ្យដៃគូស៊ុតបានចំនួន 32 គ្រាប់។ តើអនាគតរបស់គេនឹងត្រូវផ្លាស់ទៅ ក្លិបណា បើពេលនេះរូបគេបានស្ថិតនៅក្រៅក្រសែភ្នែករបស់លោក Jose Mourinho ទៅហើយ៕

ប្រភព: The Sun

ប្រែសម្រួល: Hardbird